ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតចូលមកដល់ ដែលក្នុងនោះមានតារាល្បីៗជាច្រើនដួង បាននាំគ្នាបញ្ចេញបទចម្រៀងថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីធ្វើការបម្រើអារម្មណ៍អ្នកគាំទ្រ ស្តាប់ និងរាំលេងកម្សាន្តផងដែរ។

នៅក្នុងឆ្នាំនេះដែរ ក៏ឃើញកូនប្រុសដ៏សង្ហាៗទាំង៣ របស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកព្រាប សុវត្ថិ បានត្រៀមរួមជាស្រេច ជាមួយនឹងការបញ្ចេញនូវបទចម្រៀងរបស់ខ្លួន ដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗនេះ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាប្រុសទាំង៣នេះ បាននាំគ្នាលេងខ្លួនក្នុងសម្លៀកបំពាក់ប្លែកៗ ពណ៌ឆ្អើតៗ គួរឲ្យចាប់អារម្មណ៍។ មិនត្រឹមតែប៉ុណ្ណោះ សម្រស់របស់តារាវ័យក្មេងទាំង៣នេះ មើលទៅកាន់តែសង្ហា ពេលតែងខ្លួនក្នុងសម្លៀកបំពាក់បែបនេះ។

ទន្ទឹមនឹងនេះដែរ រាល់ស្ទាយ៍តែងខ្លួននៅក្នុងបទមួយនេះ មើលទៅពិតជាប្លែក ធ្វើឲ្យអ្នកគាំទ្រមួយចំនួនពេញចិត្ត និងរង់ចាំចង់ទស្សនាMV នេះ ដែលត្រៀមចេញនៅក្នុងពេលខាងមុខនេះ ព្រោះថានេះក៏ជាបទទី១ហើយដែល តារាទាំង៣ដួងនេះ លេងខ្លួនយ៉ាងដូច្នោះ៕ 

សូមទស្សនារូបភាពខាងក្រោមនេះ៖

តារាទាំង៣ដួង កូនប្រុសព្រាប សុវត្ថិ
តារាទាំង៣ដួង កូនប្រុសព្រាប សុវត្ថិ
កូនៗប្រុសព្រាប សុវត្ថិ លេងខ្លួនក្នុងបទថ្មីប្លែក
កូនៗប្រុសព្រាប សុវត្ថិ លេងខ្លួនក្នុងបទថ្មីប្លែក
កូនៗប្រុសព្រាប សុវត្ថិ លេងខ្លួនក្នុងបទថ្មីប្លែក
កូនៗប្រុសព្រាប សុវត្ថិ លេងខ្លួនក្នុងបទថ្មីប្លែក
កូនៗប្រុសព្រាប សុវត្ថិ លេងខ្លួនក្នុងបទថ្មីប្លែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ