អង់គ្លេស៖ ក្លិបបាល់ទាត់ Fulham បានសម្រេចបណ្តេញលោក Claudio Ranieri ចេញពីតំណែងហើយ បន្ទាប់ពីលោកទើបតែដឹកនាំក្រុមនេះបាន ១៦ប្រកួតប៉ុណ្ណោះ។

លោក Ranieri បានចាកចេញពីទឹកដីកីឡដ្ឋាន Craven Cottage ជាផ្លូវការក្រោយពេលដែលក្រុម Fulham បានបន្តចាញ់ក្រុម Southampton ២-០ ហើយក្លិបបានធ្លាក់ដល់ចំណាត់ថ្នាក់លេខ ១៩ នៃតារាង Premier League។ អតីតកីឡាករខ្សែបម្រើរបស់ Fulham លោក Scott Parker ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្នសម្រាប់ក្លិប។

លោក Claudio Ranieri

គួរបញ្ជាក់ឱ្យដឹងថា Fulham បច្ចុប្បន្ននេះកំពុងស្ថិតនៅតំបន់កាត់ចេញ (លេខ១៩) នៅក្នុងតារាងលីគកំពូលអង់គ្លេស English Premier League។ ឆ្លងកាត់ការប្រកួត ២៨ប្រកួតកន្លងទៅ Fulham ឈ្នះ ៤ ស្មើ ៥ ចាញ់រហូតដល់ ១៩ដង និងមាន១៧ពិន្ទុប៉ុណ្ណោះក្នុងដៃ។

គួរឱ្យដឹងថា នេះជាការបណ្តេញគ្រូបង្វឹកចេញជាលើកទី២ហើយ សម្រាប់ក្លិប Fulham បន្ទាប់ពីក្លិបបានបណ្តេញលោក Slavisa Jokanovic ចេញកាលពីពេលកន្លងទៅ៕

លោក Slavisa Jokanovic
លោក Claudio Ranieri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]