ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីរឿងរ៉ាវដ៏សែនផ្ទុះ កាលពីមួយរយៈមុន ជាមួយនឹងបទចម្រៀងមួយបទរបស់ តារាចម្រៀងប្រុស ថេណា ចំណងជើងថា «អេម»។ ប៉ុន្តែមិនបានប៉ុន្មាន បទនោះ ក៏ត្រូវបានលុបចោល នៅក្នុងបណ្តាញសង្គម យូធូប និងហ្វេសប៊ុកតែម្តង ដោយសារតែ លោក មិនចង់ទទួលបានការរិះគន់ខ្លាំងពេក។ 

ប៉ុន្តែមិនថ្វីនោះទេ កាលពីប៉ុន្មាននាទីមុននេះដែរ តារាប្រុសរូបនេះ ក៏បានចេញបទ ចម្រៀងមួយបទទៀត ដោយមានចំណងជើងថា «សង្សារគេ» ដែលជា​បទ​មនោសញ្ចេតនាខ្លាំងណាស់ និងមានអត្ថន័យស្នេហា ខុសពីបទមុនឆ្ងាយណាស់។ ជាពិសេស ក៏ទទួលបាន នូវការសរសើរ និងការពេញចិត្តស្តូក ពីយុវវ័យភាគច្រើន ខ្លាំងមែនទែន៕

ដូច្នេះបទចម្រៀងមួយបទនេះ អាចនឹងបំពេរអារម្មណ៍ប្រិយមិត្ត និងជាកាដូចុងខែ កុម្ភៈផងដែរ!

តោះស្តាប់នូវបទថ្មីរបស់ ថេណា ខាងក្រោម ជាទីមេត្រី! 

ថេណា
ថេណា
ថេណា
ថេណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា