ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាសម្តែងស្រីអ្នកនាង ឈិន ច័ន្ទសុធារី និងតារាប្រុស សុវណ្ណ មករា បានលែងលះនឹងគ្នា​ អស់ពេលជាច្រើនឆ្នាំមកហើយ ក្រោយមានទំនាស់ រស់នៅមិនចុះសម្រុងនឹងគ្នា។

ចំណែកឯកូនៗភ្លោះប្រុសស្រី របស់អ្នកទាំង២ ក៏ត្រូវបានមើលថែក៏ដូចជាបានផ្តល់ភាពកក់ក្តៅឲ្យដដែល ទោះបីជាពួកគេ មិនបានរស់នៅជិតគ្នាដូចកាលពីមុនយ៉ាងណាក្តី។ ជាក់ស្តែង កាលពីយប់មិញនេះ គឺជាថ្ងៃពិសេសថ្ងៃខួបកំណើតរបស់កូនៗ តារាស្រីប្រុសរូបនេះ ដែលក្នុងនោះអ្នកនាង ឈិន ច័ន្ទសុធារី បានធ្វើការរៀបចំយ៉ាងល្អផងដែរ។

តែអ្វីដែលកាន់តែពិសេសនោះគឺ នៅក្នុងថ្ងៃកំណើតកូនៗរបស់តារារូបនេះ ក៏ស្រាប់តែលេចមុខអតីតស្វាមី លោកសុវណ្ណ មករា មកចូលរួមពិធីខួបកំណើតកូនៗ ក្រោមបរិយាកាសយ៉ាងរីករាយបំផុត។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំង២ក៏បានធ្វើការ បង្ហាញភាពកក់ក្តៅទៅកាន់កូនៗ នៅក្នុងថ្ងៃមួយនេះផងដែរ។

ក្រោយពីបានឃើញសកម្មភាពបែបនេះ អ្នកគាំទ្រជាច្រើន ពិតជារំភើបចិត្ត នៅពេលដែលឃើញពួកគេបានលែងលះគ្នាយ៉ាងណាក្តី តែកូនៗ ការផ្តល់ភាពកក់ក្តៅឲ្យពួកគេ គឺអ្នកទាំង២មិនភ្លេចឡើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាង ឈិន ច័ន្ទសុធារី
លោកសុវណ្ណ មករា
សុវណ្ណ មករា បង្ហាញមុខក្នុងថ្ងៃកំណើតកូនៗ
សុវណ្ណ មករា បង្ហាញមុខក្នុងថ្ងៃកំណើតកូនៗ
សុវណ្ណ មករា បង្ហាញមុខក្នុងថ្ងៃកំណើតកូនៗ
សុវណ្ណ មករា បង្ហាញមុខក្នុងថ្ងៃកំណើតកូនៗ
សុវណ្ណ មករា បង្ហាញមុខក្នុងថ្ងៃកំណើតកូនៗ
ថ្ងៃកំណើតកូនៗ តារាទាំង២ដួង
ថ្ងៃកំណើតកូនៗ តារាទាំង២ដួង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវណ្ណ មករា