បរទេស៖ បើទោះបីជាកីឡាករ Neymar បច្ចុប្បន្ននេះជាកីឡាករលំដាប់ពិភពលោកដ៏ល្បីល្បាញមួយរូបយ៉ាងណាក្តី ក៏ប៉ុន្តែ Neymar ហាក់បីដូចជាមិនលាក់លៀមឡើយ ថែមទាំងបានបញ្ជាក់យ៉ាងច្បាស់ថា Idol របស់គេតែមួយនោះគឺកីឡាករ Robinho។

កីឡាករ Neymar Jr

កីឡាករទាំងពីររូបនេះ (Neymar, Robinho) សុទ្ធសឹងជាយុវជនថ្នាលដ៏មានទេពកោសល្យរបស់ក្លិប Santos។ Neymar បានឱ្យដឹងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន DAZN ថា៖ “Idol របស់ខ្ញុំគឺ Robinho។ តាំងពីខ្ញុំនៅក្មេង ខ្ញុំតែងតែពេញចិត្តនូវអ្វីគ្រប់យ៉ាងដែលគាត់ធ្វើ និយាយឱ្យចំទៅខ្ញុំចង់ក្លាយជាកីឡាករម្នាក់ដូចគាត់”។

កីឡាករ Robinho

មិនត្រឹមតែប៉ុណ្ណោះ Neymar ក៏បានបង្ហើបប្រាប់ពីចំណង់ចំណូលចិត្តរបស់គាត់ទៅលើកីឡាផ្សេងៗ ក្រៅពីបាល់ទាត់ផងដែរ។ កីឡាករឆ្នើមរបស់ប្រេស៊ីលរូបនេះបាននិយាយថា៖ 

“តាមពិតទៅខ្ញុំនៅតែលេងកីឡាផ្សេងៗជាច្រើនតាមដែលអាចទៅរួច។ វាប្រហែលជាពិបាកនឹងជឿ បើសិនជាខ្ញុំប្រាប់ថា ខ្ញុំមិនមែនជាអ្នកដែលចូលចិត្តមើលបាល់ទាត់ច្រើនឡើយ”។ Neymar បន្ថែមថា៖ “នៅពេលទំនេរពីបាល់ទាត់ ខ្ញុំចូលចិត្តមើលបាល់បោះ ហើយខ្ញុំពិតជាកោតសរសើរដល់អត្តពលិកផ្សេងៗណាស់”៕ 

កីឡាករ Neymar Jr

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]