អង់គ្លេស៖  Romelu Lukaku បានអបអរសាទរគ្រាប់បាល់ជ័យជម្នះរបស់ Manchester United នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមម្ចាស់ផ្ទះ Crystal Palace។  ខ្សែប្រយុទ្ធរូបនេះបានច្រៀងចំរៀងមួយបទដែលល្បីខ្លាំងកាលពីឆ្នាំ ២០០០ គឺបទ “Thong Song”។ ប៉ុន្តែអ្វីដែលគួរឱ្យអស់សំណើចខ្លាំងនោះ គឺកីឡាករ Alexis Sanchez បានត្រឹមតែញញឹមស្ញេញ ដោយមិនស្គាល់បទចម្រៀងនោះឡើយ។

Lukaku បានបង្ហោះវីដេអូចម្រៀងនោះទៅក្នុងគណនី Instagram របស់ខ្លួនទៀតផង។ នៅក្នុងវីដេអូគេសង្កេតឃើញ  Lukaku  ច្រៀងបណ្តើរ និងបែរទៅថត Sanchez បណ្តើរ។  ប៉ុន្តែ Sanchez ហាក់ដូចជាធ្វើធម្មតា ជាមួយទឹកមុខបែបកំពុងជក់ស្តាប់ចម្រៀង។  Lukaku បានបន្ថែម Caption បែបលេងសើចថា៖ “Sanchez ប្រហែលមិនដែលបានស្តាប់បទនេះពីមុនមកទេ”។ 

សូមជម្រាបថាបទ “Thong Song” ច្រៀងដោយតារាចម្រៀងអាមេរិក Sisqo បានចេញតាំងពីខែកុម្ភៈ ឆ្នាំ ២០០០ មកម្ល៉េះ៕

សូមទស្សនាវីដេអូរបស់ Lukaku និងវីដេអូចម្រៀងដើមនៅខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]