អាមេរិក៖ ថ្មីៗនេះកងកម្លាំងយោធាអាមេរិកបានធ្វើការកោះហៅអ្នកជំនាញៗផ្នែកបច្ចេកវិទ្យាឲ្យមកសិក្សានិងអភិវឌ្ឍបច្ចេកវិទ្យាបន្ថែមទៀត ក្នុងគោលបំណងចង់បំពាក់បច្ចេកវិទ្យាវៃឆ្លាតលើសព្វាវុធ  ជាពិសេសរថគ្រោះតែម្តង។

រថគ្រោះដែលបានបំពាក់បច្ចេកវិទ្យាវៃឆ្លាតនឹងអាចមានសមត្ថភាពស្វែងរក  កំណត់គោលដៅ និងប្រយុទ្ធជាមួយសត្រូវបានដោយស្វ័យប្រវត្តិ។  បើយោងតាមការបញ្ជាក់របស់សារព័ត៌មានបរទេស Futurism ចេញផ្សាយថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩

ប្រព័ន្ធបច្ចេកវិទ្យាវៃឆ្លាតនេះមានឈ្មោះថា ATLAS ។ វានឹងធ្វើឲ្យរថគ្រោះមានសមត្ថភាពធ្វើការងារគ្រប់បែបយ៉ាងសម្រាប់ការចេញប្រយុទ្ធ ដោយមិនចាំបាច់ប្រើមនុស្សទៅបញ្ជា លើកលែងតែកេះកៃមួយប៉ុណ្ណោះ។  មូលហេតុដែលកងកម្លាំងយោធាអាមេរិក មានគម្រោងបំពាក់បច្ចេកវិទ្យាវៃឆ្លាត ATLAS ទៅលើរថគ្រោះនេះព្រោះពួកគេចង់ធ្វើឱ្យការប្រយុទ្ធកាន់តែមានប្រសិទ្ធភាពខ្លាំងជាងមុន។

យោងតាមប្រសាសន៍របស់លោក Paul Schharre ដែលជានាយកកម្មវិធីនៅឯមជ្ឈមណ្ឌលស្រាវជ្រាវសន្តិសុខជាតិសហរដ្ឋអាមរិកបាននិយាយថា រឿងដែលសំខាន់បំផុតក្នុងការចេញច្បាំងជាមួយនឹងសត្រូវលើសមរភូមិគឺត្រូវសង្កត់ធ្ងន់លើថេរវេលា។ តួយ៉ាងបើអ្នកជិះក្នុងរថក្រោះហើយអ្នកឃើញរថក្រោះសត្រូវ នោះសត្រូវក៏អាចមើលឃើញរថគ្រោះអ្នកដូចគ្នា។ បើអ្នកនៅរយៈចម្ងាយដែលអាចបាញ់រថគ្រោះបាន ពួកគេក៏អាចមើលឃើញនិងបាញ់តបមកអ្នកបានដូចគ្នាដែរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]