អេស្ប៉ាញ៖ ការប្រកួត El Clasico រវាង Real Madrid និង Barcelona បានបញ្ចប់ទៅកាលពីយប់មិញនេះ ដោយលទ្ធផលជាផ្លូវការ Real Madrid ត្រូវក្រុម Barcelona តាមបំបាក់ដល់ផ្ទះ ៣ទល់នឹង០។

Raphael Varane (លេខ5)

ដោយឡែក ក្រោយពីការប្រកួតនេះបានបញ្ចប់ទៅខ្សែការពារ Raphael Varane បានធ្វើការបង្ហោះរូបភាពមួយសន្លឹកចូលទៅក្នុង Instagram របស់គេផ្ទាល់ពីការប៉ះទង្គិចត្រង់ជង្គង់។ ស្ថានភាពរបួសរបស់ Varane មើលទៅរៀងធ្ងន់ធ្ងរបន្តិចដែរ ដោយមានស្នាមដាច់រលាត់ខ្លាំងគួរសមនៅលើក្បាលជង្គង់។

គួរបញ្ជាក់ថា Real Madrid និង Barcelona នឹងត្រូវជួបគ្នាសាជាថ្មីម្តងទៀតនៅថ្ងៃអាទិត្យ ទី៣ ខែមីនាខាងមុខនេះ សម្រាប់ការប្រកួត La Liga សប្តាហ៍ទី២៦ នៅទឹកដីកីឡដ្ឋាន Santiago Bernabeu របស់ Real Madrid៕

របួសជង្គង់របស់ Varane
របួសជង្គង់របស់ Varane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]