ភ្នំពេញ៖ ក្រោយពីមានព័ត៌មានបែកធ្លាយស្តីអំពីវត្តមានរបស់ទូរស័ព្ទម៉ូឌែលជំនាន់ថ្មី F11 របស់ក្រុមហ៊ុន OPPO តាមរយៈប្រព័ន្ធអ៊ីនធើណែត និងបណ្តាញផ្សព្វផ្សាយសង្គមទាំងនៅក្នុងស្រុក និងក្រៅស្រុករួចមក ថ្ងៃនេះយើងសង្កេតឃើញមានវត្តមាន អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា លោក Step ជាតារាចម្រៀងដ៏ល្បី និងមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា បានបង្ហោះរូបភាពទូរស័ព្ទមួយគ្រឿង និងមានតារាសម្តែង ពិធីករ-ពិធីការិនីដូចជាលោក ឆឹម សក្កដា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន លោក ជា វណ្ណារិទ្ធ អ្នកនាង សុខ សោម៉ាវត្តី លោក ហៃ ប៉ាវហុង លោក ហេង សុខវិសាល កញ្ញា សាឡាត់ ស្រីឡាង កញ្ញា ស៊ីន យូប៊ីន និង DJ NANA ក៏បានបង្ហោះដូចគ្នាដែរ មិនតែប៉ុណ្ណោះក៏មានការបង្ហោះកីឡាការបាល់ទាត់ជម្រើសជាតិកម្ពុជា លោក កែវ សុខផេង ផងដែរ។ 

នៅពេលនេះយើងខ្ញុំកំពុងសង្ស័យថា តើវាជាផលិតផលថ្មីរបស់ស្មាតហ្វូន OPPO ដែលគ្រប់គ្នាកំពុងចង់ដឹង ចង់ឃើញថាវាជាម៉ូឌែលថ្មី F11 ឬ F11 Pro នៅលើបណ្តាញសង្គមនោះ?

យ៉ាងណាមិញព្រឹកមិញនេះ យើងសង្កេតឃើញនៅលើ Timeline របស់ក្រុមតារាល្បីៗទាំងនោះបានបង្ហោះរូបភាពនៃជ្រុងនីមួយៗនៃស្មាតហ្វូនថ្មីម៉ូឌែលថ្មីនោះបែបលាក់កំបាំង ហាក់មិនចង់ឲ្យឃើញរូបរាងទាំងមូលនៃទូរស័ព្ទប្រភេទថ្មីនេះអ៊ីចឹងដែរ ដោយពួកគេបានភ្ជាប់ជាមួយ Caption មូយឃ្លាដែលសរសេរថា៖ «សាកទាយមើល៍ តើនឹងមានអ្វីកើតឡើងក្នុងពេល ឆាប់ៗខាងមុខនេះ!»។ 

សូមទស្សនារូបភាពដែលពួកគេបានបង្ហោះក្នុងបណ្តាញសង្គមទាំងអស់គ្នា៖ 

ហ្វេសប៊ុក ពេជ្រ សោភា
ហ្វេសប៊ុក រ៉េត ស្សូហ្សាណា
ហ្វេសប៊ុក ឆឹម សក្កដា
ហ្វេសប៊ុក ឌីជេ ណា ណា
ហ្វេសប៊ុក ជា វណ្ណារិទ្ធ
ហ្វេសប៊ុក សុខ សោម៉ាវត្តី
ហ្វេសប៊ុក កែវ សុខផេង
ហ្វេសប៊ុក ហ៊ីន ច័ន្ទនីរ័ត្ន
ហ្វេសប៊ុក ស៊ីន យូប៊ីន
ហ្វេសប៊ុក Step

ជាការពិតណាស់ តាមយៈរូបភាពដែលពួកគេបានបង្ហោះនេះមានភាពខុសប្លែកពីគ្នាបន្តិចៗ ដោយក្នុងចំណោមពួកគេខ្លះបានបង្ហោះផ្នែកខាងមុខមួយជំហរទូរស័ព្ទ ខ្លះបានបង្ហោះតែផ្នែកកាមេរ៉ាខាងក្រោយ ខ្លះបង្ហាញតែមួយជ្រុងខាងលើនៃតួទូរស័ព្ទ និង ខ្លះទៀតបានបង្ហោះជ្រុងមួយដែលមានអក្ស OPPO នៅផ្នែកខាងក្រោយបែបរាងផ្តេក ដែលមើលទៅហាក់ខុសពីម៉ូឌែលមុនៗ ដែលមានអក្ស OPPO ជារាងបញ្ឈរជាមួយនឹងទូរស័ព្ទ។ 

អ្នកទាំងអស់គ្នាមានឆ្ងល់ដូចយើង ឬអត់ថា ហេតុអ្វីបានជាក្រុមហ៊ុនមិនព្រមបង្ហាញរូបរាងពិតនៃទូរស័ព្ទនេះអ៊ូចឹង? តើវាជាទូរស័ព្ទថ្មីម៉ូឌែល F11 ឬ F11 Pro? ហើយតើវានឹងមកដល់កម្ពុជានៅពេលណា? 

ប៉ុន្តែជាធម្មតាតាមការសង្កេតរបស់យើងខ្ញុំឃើញថា ក្រោយពេលដែលតារាក្នុងស្រុកបង្ហោះរូបភាពបែបនេះ តាមរយៈបណ្តាញសង្គមហើយនោះ គឺមិនយូរទេវានឹងមកដល់ហើយ ជាពិសេសក្នុងសកម្មភាពនោះគឺមានតារាចម្រៀល្បីៗ និងពេញនិយមរួមមាន អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា និងលោក Step ដែលយើងគ្រប់គ្នាស្គាល់ច្បាស់ថាជា Brand Ambassador របស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជានោះក៏បានបង្ហោះរូបភាព និងអត្ថន័យដូចគ្នាដែរ៕ 

ដូច្នេះមានតែចាំអ៊ុតមើលទាំងអស់គ្នា ថាតើអ្វីនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះពិតប្រាកដ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]