ភ្នំពេញ៖ តាមពិតទៅទូរទស្សន៍ដែលឆ្លាតវៃ គឺជាទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ការទស្សនារឿង ឬវីដេអូផ្សេងៗនោះទេ តែវាត្រូវតែជាទូរទស្សន៍ដែលមានភាពបត់បែន និងទាន់សម័យផងដែរ។ ជាក់ស្តែងដូចជាទូរទស្សន៍សាមសុង QLED នេះតែម្តង។ ទូរទស្សន៍សាមសុង QLED ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតបំផុត និងមានលក្ខណៈពិសេសលើសពីទូរទស្សន៍ធម្មតា ហើយអ្វីដែលធ្វើឱ្យទូរទស្សន៍ QLED ទទួលបានការគាំទ្រយ៉ាច្រើន និងជាប់ឈ្មោះជាទូរទស្សន៍ ដែលមានភាពល្អឥតខ្ចោះទាំងផ្នែកគុណភាព ភាពច្នៃប្រឌិតថ្មី និងភាពលេចធ្លោគួរឱ្យទាក់ទាញបំផុតនោះគឺដោយសារតែចំណុចពិសេសៗទាំងអស់នេះ៖

ទូរទស្សន៍សាមសុង QLED

១. Perfect Visual Display មិនថាមានពន្លឺថ្ងៃចាំងពីបង្អួច ឬអំពូលភ្លើងនៅក្នុងគេហដ្ឋានរបស់លោកអ្នកយ៉ាងណាក៏ដោយក៏ទូរទស្សន៍សាមសុង QLED មានគុណភាពខ្ពស់ក្នុងការបង្ហាញកម្រិតពណ៌យ៉ាងស្អាតត្រជាក់ភ្នែកសម្រាប់លោកអ្នកជានិច្ច ជាមួយនឹងគ្រាប់ពន្លឺ Quantum ដែលអាចបញ្ចេញពណ៌បានច្បាស់មុតល្អ ដែលធ្វើឱ្យអ្នករីករាយជាមួយនឹងការទស្សនាដោយទទួលបាននូវបទពិសោធន៍នៃពណ៌ដ៏ស្រស់ស្អាតបំផុតផុសចេញពីទូរទស្សន៍ម៉ូឌែលនេះផងដែរ។
២. Ambient Mode អ្នកអាចផ្លាស់ប្តូរទូរទស្សន៍របស់អ្នកទៅជាស៊ុមរូបថត ឬអាចបំលែងឲ្យទៅជាអេក្រង់ពណ៌ដូចទៅនឹងជញ្ជាំងផ្ទះរបស់អ្នកបានផងដែរ។ ដូច្នេះកញ្ចក់ទូរទស្សន៍នឹងលេចចេញជាផ្ទាំងគំនូរ ដែលអាចបន្ថែមឲ្យបរិវេណនៃជញ្ជាំងក្នុងគេហដ្ឋានរបស់លោកអ្នកកាន់តែស្រស់ស្អាត និងទាក់ទាញបំផុត។ និយាយរួមមុខងារនេះគឺអាចធ្វើជាឧបករណ៍សម្រាប់លម្អគេហដ្ឋានបាន ឬដាក់បង្ហាញអាកាសធាតុព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀតបាន។ ជាមួយនឹងបច្ចេកវិទ្យាមួយនេះលោកអ្នកកុំបារម្ភអី! ព្រោះ Ambient ប្រើប្រាស់ថាមពលអគ្គិសនីត្រឹមតែ ៤០% នៃថាមពលដែលអ្នកប្រើពេលទស្សនាទូរទស្សន៍តែប៉ុណ្ណោះ ជាពិសេសមិនមានបញ្ហារឿងស្នាមដាមលើអេក្រង់នោះទេបើទោះបីជាមានការបើកប្រើយូរប៉ុណ្ណាក៏ដោយ។ ដូច្នេះ Ambient Mode របស់ទូរទស្សន៍សាមសុង QLED ធ្វើឱ្យជីវិតរបស់លោកអ្នកកាន់តែស៊ីវីល័យ និងទាន់សម័យបំផុត។ 

ទូរទស្សន៍សាមសុង QLED

៣. One Invisible Connection ជាដុំដែលអាចតភ្ជាប់ខ្សែទៅកាន់ឧបករណ៍ផ្សេងៗបានយ៉ាងងាយស្រួល ដោយមិនធ្វើឱ្យមានភាពរញ៉េរញ៉ៃក្បែរទូរទស្សន៍ ទោះបីដាក់លើតុ ឬចាប់ជាប់ជញ្ជាំងក៏ដោយ។ ជាមួយប្រព័ន្ធអុបទិក ដែលគ្មានខ្សែរញ៉េរញ៉ៃជួយបន្ធូរភាពតានតឹងពីខ្សែរប៉ាត់រប៉ាយ និងតុបតែងបន្ទប់ទទួលភ្ញៀវព្រមទាំងក្នុងគេហដ្ឋានរបស់អ្នកឱ្យស្រស់ស្អាត ហើយជួយឱ្យអ្នកអាចដាក់ឧបករណ៍នៅឆ្ងាយបានដូច្នេះអ្នកនឹងនៅសល់កន្លែងសម្រាប់តុបតែងលម្អបានផងដែរ។ 
៤. No gap wall-mount គឺជាជើងចាប់ជាប់ជញ្ជាំងរបស់ QLED ដែលអាចតភ្ជាប់ទូរទស្សន៍ទៅនឹងជញ្ជាំងបានយ៉ាងល្អឥតខ្ចោះស្ទើតែគ្មានចន្លោះឡើយ។
៥. Boundless 360o Design សម្រាប់ចំណុចពិសេសនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតតាមរចនាបទបែបទំនើបទាន់សម័យ ដែលអាចផ្តល់ឱ្យអ្នកនូវភាពស្រស់ស្អាតក្នុងគេហដ្ឋានទោះបីអ្នកមើលពីជ្រុងណាក៏ដោយ។

ទូរទស្សន៍សាមសុង QLED
ទូរទស្សន៍សាមសុង QLED
ទូរទស្សន៍សាមសុង QLED

ដើម្បីជ្រាបកាន់តែច្បាស់សូមចុច Link ខាងក្រោម៖

***ក្រុមហ៊ុន Samsung តែងតែនាំមកជូននូវបទពិសោធន៍ថ្មីៗ ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើបៗបំផុតសម្រាប់លោកអ្នក និងពិភពលោកទាំងមូល។ លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]