អ៊ីតាលី៖ តារាបាល់ទាត់ឆ្នើម Cristiano Ronaldo បានបន្តកើនឡើងនូវប្រជាប្រិយភាពកាន់តែខ្លាំង បើទោះបីជាមួយរយៈចុងក្រោយនេះរូបគេបានទទួលរងរឿងអាស្រូវ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈយ៉ាងណាក្តី។ ប៉ុន្តែតារាឆ្នើមសញ្ជាតិអ៊ីតាលីរូបនេះ បានចេញមុខទាត់ចោល និងបដិសេធដាច់អហង្ការចំពោះរឿងអាស្រូវជាមួយតារាម៉ូដែល Kathryn Mayorga និងបានហៅពាក្យចចាមអារ៉ាមទាំងនោះថាជា “ព័ត៌មានក្លែងក្លាយ”។ ដោយឡែកសម្រាប់ក្រុមហ៊ុនធំៗទាំង ២ដែលជាម្ចាស់ឧបត្ថម្ភរបស់ Ronaldo ក៏បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីនេះផងដែរ។

កីឡាករ Cristiano Ronaldo

គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់ Ronaldo ហាក់បីដូចជាបន្តហក់ឡើង បើទោះជាមានរឿងអាស្រូវមិនល្អបានកើតឡើងក៏ដោយ។ ជាក់ស្តែងប៉ុន្មានសប្តាហ៍ក្រោយមានព័ត៌មានចោទប្រកាន់រួច  Cristiano Ronaldo បានវ៉ាដាច់តារាស្រីដ៏ល្បីល្បាញគឺនាង Selena Gomez អំពីចំនួនអ្នក Follow នៅលើ Instagram។ បើតាមតួលេខពី InfluencerDB បានឱ្យដឹងថា Ronaldo មានអ្នក Follow នៅលើ Instagram សរុបចំនួនជាង ១៣លាននាក់ ក្រោយពីមានរឿងរ៉ាវពាក្យបណ្តឹងដាក់ទៅតុលាការ។

ស្ថិតិកើនឡើងចំនួនអ្នកគាំទ្ររបស់ Ronaldo លើ Instagram
កញ្ញា Selena Gomez

មិនត្រឹមតែ Ronaldo នោះទេដែលបន្តកើនប្រជាប្រិយភាព សូម្បី  Instagram របស់ក្លិប Juventus ក៏កើនឡើងតួលេខអ្នកគាំទ្រយ៉ាងច្រើន ក្រោយការមកដល់របស់ CR7។ នេះបានបង្ហាញយ៉ាងច្បាស់អំពីឥទ្ធិពលរបស់ Ronaldo បើទោះបីជារូបគេមានរឿងរ៉ាវធំៗជាច្រើន រាប់បញ្ចូលទាំងការដកចេញពីក្របមុខរបស់ហ្គេម FIFA19 យ៉ាងណាក្តី ក៏មិនមានផលប៉ះពាល់ដល់សន្ទុះនៃការគាំទ្រកីឡាកររូបនេះដែរ៕

អ្នកគាំទ្រក្លិប Juventus
អ្នកគាំទ្ររត់ចូលទីលានសុំថតរូបជាមួយ Ronaldo
អ្នកគាំទ្រក្លិប Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]