អាមេរិក៖ យោងតាមទិន្នន័យថ្មីនៃការវិភាគដោយប្រព័ន្ធផ្កាយរណបក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ថាមនុស្សគឺជាអ្នកបង្កឲ្យមានការប្រែប្រួលអាកាសធាតុជុំវិញសកលលោកនេះ។ បើយោងតាមសារព័ត៌មាន Futurism ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

សព្វថ្ងៃផែនដីនៅតែបន្តឡើងកម្តៅ ស្របពេលគ្រោះធម្មជាតិផ្សេងៗក៏នៅតែបន្តកើតឡើងដូចគ្នា។ មនុស្សជាច្រើនបានចោទប្រកាន់ថា មូលហេតុដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុបណ្តាលមកពីការផលិតនិងប្រើប្រាស់ប្រេងឥន្ធនៈផូស៊ីល។ ប៉ុន្តែឥឡូវនេះអ្នកវិទ្យាសាស្ត្របានជំទាស់នឹងការចោទប្រកាន់នេះយ៉ាងដាច់អហង្ការថា ភាគរយដែលត្រឹមត្រូវលើការចោទប្រកាន់នេះមានត្រឹមមួយក្នុងចំណោមមួយលានប៉ុណ្ណោះ។

យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពីមន្ទីរពិសោធន៍ Lawrence Livermore ក្នុងរដ្ឋ California បានឲ្យដឹងថា ឥឡូវនេះការប្រែប្រួលអាកាសធាតុក្លាយជាបញ្ហាប្រឈមយ៉ាងធំមួយទៅហើយ។ មិនតែប៉ុណ្ណោះ បញ្ហានេះបានឈានដល់ចំណុចមួយដែលគេស្គាល់ថា ស្តង់ដារមាស (gold standard) ដែលជាភស្តុតាងបង្ហាញថា ការចោទប្រកាន់របស់មនុស្សទៅលើការប្រើប្រាស់ប្រេងឥន្ធនៈផូស៊ីលមានភាគរយត្រឹមត្រូវតែមួយប៉ុណ្ណោះក្នុងចំណោមមួយលាន។ ដូចចេ្នះហើយភាគរយ ៩៩.៩៩៩៩% ទៀតគឺជាសកម្មភាពរបស់មនុស្សសុទ្ធសាធដែលជាអ្នកបង្កឲ្យមានការប្រែប្រួលអាកាសធាតុនេះឡើង៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]