ភ្នំពេញ៖ នៅខែមីនានេះ ស្ថានីយទូរទស្សន៍ ភី អិន អិន បាននាំមកជូននូវរឿងភាគហុងកុងថ្មីសន្លាងមួយខ្សែទៀត ដែលបង្កប់នូវចំណងទាក់ទាញឱ្យចង់តាមដាន និងរំភើបរន្ធត់។

រឿង «តាក់ស៊ីចាប់ខ្មោច» ជាផ្ទាំងទស្សនីយភាពដ៏សម្រិតសម្រាំងថ្មីមួយ ក្នុងអត្ថរូបខុសប្លែកពីរឿងភាគផ្សេងៗ ដោយមានចម្រុះនូវឈុតឆាកកំប្លុកកំប្លែង ព្រឺព្រួច មនោសញ្ចេតនាស្នេហារណ្តំចិត្ត និងចម្ងល់ការស៊ើបអង្កេតពិបាកនឹងរកឃើញការពិត។

កុំភ្លេចរង់ចាំតាមដានជាមួយទូរទស្សន៍ ភី អិន អិន រឿង «តាក់ស៊ីចាប់ខ្មោច» ដែលមានសរុប ២១ ភាគ បង្កប់នូវអភិនីហារ ភាពអស្ចារ្សនៃសមត្ថភាពពិសេសដែលមនុស្សធម្មតាអាចមើលឃើញវិញ្ញាណនានា ហើយវិញ្ញាណខ្មោចនោះវិញអាចផ្តល់ជាថាមពលចម្លែកដល់មនុស្សក្នុងការតាមប្រដេញកម្ចាត់ព្រលឹងវិញ្ញាណអាក្រក់កសាងសុខសុវត្ថិភាពជូនសង្គម។

រឹតតែរំភើប គឺតួសម្តែងនៅក្នុងរឿងសុទ្ធតែជាតារាល្បីដ៏មានបទពិសោធន៍របស់ហុងកុង ដែលទេពកោសល្យរបស់ពួកគេត្រូវបានទទួលស្គាល់ជាអន្តរជាតិរួមមាន ខេនណេតម៉ា (ថាម៉ាជី) មែនឌីវ៉ុង (ចុងជីយឹក) ហាប់ប៊ឺតវ៉ូ (សិកហ្គាំដុង) ហាក់ហ្គូវ៉ុង (ខ្វុកជីនមីង) រួមនឹងតារាប្រុសស្រីល្បីៗ ស្អាតៗសង្ហាៗ ជាច្រើនរូបទៀត។

កុំភ្លេចរង់ចាំទស្សនារឿង «តាក់ស៊ីចាប់ខ្មោច» ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន នាពេលឆាប់ៗខាងមុខនេះ៕

រឿង «តាក់ស៊ីចាប់ខ្មោច»
រឿង «តាក់ស៊ីចាប់ខ្មោច»
រឿង «តាក់ស៊ីចាប់ខ្មោច»
រឿង «តាក់ស៊ីចាប់ខ្មោច»
រឿង «តាក់ស៊ីចាប់ខ្មោច»

ទស្សនាឈុតខ្លី៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]