បច្ចុប្បន្នមានច្រើនណាស់ ហើយក៏ជឿថាអ្នកកំពុងអានមួយចំនួនធំ ក៏ធ្លាប់ជួប ឬកំពុងតែជួបរឿងនេះដែរ ចង់សួរថា មានអារម្មណ៍បែបណា ពេលត្រូវគេរៀបការចោល ចុះមានបានទៅចូលរួមថ្ងៃសិរីមង្គលគេ មានបានជូនពរគេដែរឬទេ?

ដឹងថា ភាគច្រើននៃអ្នកគ្រប់គ្នា​ ប្រាកដជាធ្វើចិត្តមិនបានទេ ដែលត្រូវញញឹម ចូលរួមថ្ងៃរៀបការគេ និយាយពាក្យជូនពរគេឱ្យមានក្ដីសុខជាមួយអ្នកផ្សេង តែបើអ្នកពិតជារឹងមាំ អ្នកពិតជាស្រឡាញ់គេមែន អ្នកត្រូវតែសប្បាយចិត្ត ហើយរីករាយនឹងជូនពរគេឱ្យមានសុភមង្គលក្នុងជីវិតគូ។

វាពិតជាឈឺចាប់ណាស់ ដែលត្រូវឈរមើលមនុស្សខ្លួនស្រឡាញ់បានទៅអ្នកដទៃ វាពិតជាឈឺ ដែលត្រូវឱបដៃមើលគេក្រាបផ្ទឹមនឹងអ្នកផ្សេង តែយើងគ្មានជម្រើសឡើយ យើងមិនអាចទៅហាមគេមិនឱ្យគេរៀបការ យើងមិនអាចទៅអង្វរលន់តួឱ្យគេត្រឡប់មកវិញ ទោះស្រឡាញ់ប៉ុនណា ក៏មិនអាចធ្វើបែបហ្នឹងបានដែរ។

បើអ្នកកំពុងតែជួបរឿងបែបនេះ អ្នកត្រូវប្រាប់ខ្លួនឯងថា ​៖

- ធ្វើម៉េច បើយើងមិនមែនជាគូនឹងគេ។
- គេកើតមកដើម្បីស្រឡាញ់យើង តែមិនមែនដើម្បីជាគូនឹងយើងទេ។
- ត្រូវជូនពរគេឱ្យមានក្ដីសុខ ទោះម្នាក់នោះមិនមែនយើង។
- យើងស្រឡាញ់គេ យើងត្រូវតែលះបង់ដើម្បីគេ។
- ត្រឹមបានជួបគ្នា ស្គាល់គ្នា ស្រឡាញ់គ្នា វាជានិស្ស័យបុណ្យហើយ។
- ចុងក្រោយគ្មានអ្វីទេ ញញឹមជូនពរគេទៅ យ៉ាងហោចទុកផ្លូវមើលមុខគ្នា ធ្វើជាមិត្តល្អនឹងគ្នារហូតទៅ។
- ធ្វើខ្លួនឱ្យល្អ មើលថែខ្លួនឯង មិនខ្វះទេ អ្នកថ្មី មនុស្សដែលជាគូពិតនឹងយើង។
- ក្ដីសុខរបស់គេ គឺជាក្ដីសុខរបស់យើងដូចគ្នា។

ត្រូវចាំថា មនុស្សជាច្រើន គេអាចមានសិទ្ធិមានវត្តមានក្នុងចិត្តយើង តែគេមិនអាចមានវត្តមានក្នុងជីវិតយើងរហូតឡើយ៕ 

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]