កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ កន្លងទៅម្សិលមិញនេះ ស្ថាបនិករបស់ផលិតកម្ម BIGHIT លោក Bang Si Hyunk ត្រូវបានអញ្ជើញជាកិត្តិយសលើថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីបញ្ចប់ការសិក្សារបស់ សាកលវិទ្យាល័យ Seoul National University។

មិនថាយ៉ាងណា ក្នុងនោះមានអ្នកគាំទ្រមួយចំនួន បានលាន់មាត់ពីរូបរាងបច្ចុប្បន្នរបស់ លោក Bang Si Hyuk ដោយលោកបានឡើងទម្ងន់ កាន់តែធំជាងមុនច្រើន ដោយសារតែលោកបោះបង់ចោល ឈប់ធ្វើការតមអាហារដើម្បីសម្រកទម្ងន់។

គួររំឮកផងដែរថា កាលពីឆ្នាំមុន លោក Bang Si Hyuk បានសន្យាជាមួយនឹងសមាជិកក្រុម BTS ទាំងអស់ថា លោកនឹងធ្វើការសម្រកទម្ងន់ ដើម្បីសុខភាពរបស់លោក។ មិនតែប៉ុណ្ណោះ កាលពីក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០៨កន្លងទៅនេះ តារាចម្រៀងប្រុស RM ក៏បានឡើងទៅទទួលពានរង្វាន់ «Producer Award » ជំនួសឲ្យស្ថាបនិក BIGHIT លោក Bang Si Hyukរូបនេះផងដែរ ហើយ RM ក៏បានថ្លែងពាក្យពេចន៍មួយចំនួន ផ្តាំទៅកាន់ស្ថាបនិករបស់ខ្លួនថា៖ «ខ្ញុំសង្ឃឹមថាលោកនឹងជោគជ័យក្នុងការសម្រកទម្ងន់។ លោកបានសន្យាជាមួយនឹងពួកយើងរួចហើយ។ ហើយសូមឲ្យពួកយើងទាំងអស់មានសុខភាពល្អជារៀងតទៅ។»

ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្ននេះមើលទៅលោក Bang Si Hyuk មិនបានស្រកទម្ងន់អ្វីបន្តិចសោះ ពោលគឺកាន់តែឡើងទម្ងន់ច្រើនឡើងៗ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន មិនព្រួយបារម្ភមិនបាន ពីសុខភាពរបស់លោក។ លើសពីនេះ ថែមទាំងមានអ្នកគាំទ្រមួយចំនួនបានសរសេរជាComment ថា «លោក PD Bang លោកត្រូវតែមានសុខភាពល្អ» «សូមជោគជ័យក្នុងការគ្រប់គ្រងទម្ងន់ឲ្យបាននៅក្នុងឆ្នាំនេះ» «នេះគឺជាបញ្ហាធ្ងន់ធ្ងរណាស់ សូមសម្រកទម្ងន់ដើម្បីសុខភាពរបស់អ្នក» និងមានមតិយោបល់ជាច្រើនទៀតផងដែរ៕

ក្រុម BTS និងលោក Bang Si Hyuk
ក្រុម BTS និងលោក Bang Si Hyuk
ក្រុម BTS និងលោក Bang Si Hyuk
លោក Bang Si Hyuk
រូបលោក Bang Si Hyuk បច្ចុប្បន្ន
រូបលោក Bang Si Hyuk បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]