ថៃ៖ ខ្យល់បំពុល និងផ្សែងចុះអ័ព្ទ ក្នុងទីក្រុងបាងកក ប្រទេសថៃ នៅតែជាបញ្ហាចោទដែលធ្វើប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពប្រជាពលរដ្ឋ ស្របពេលដែលរដ្ឋាភិបាលក៏បានព្យាយាមរកគ្រប់មធ្យោបាយ ដើម្បីធ្វើការទប់ស្កាត់ផងដែរ។

យ៉ាងណាមិញ ស្រាប់តែកាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ក្រុមពន្លត់អគ្គិភ័យក្នុងស្រុក Kamphaeng Saen ខេត្ត Nakhon Pathom បានសាងភាពភ្ញាក់ផ្អើល និងស្នាមញញឹមដល់គ្រប់គ្នាយ៉ាងខ្លាំង ក្នុងការតែងខ្លួនធ្វើជាវីរបុរស ឬតួអង្គ Superhero ល្បីៗ ចុះបាញ់ទឹកសម្អាតផ្លូវ ដើម្បីការពារពីបញ្ហាធូលី PM2.5 ដែលកំពុងតែគំរាមកំហែងខ្លាំង។

ក្រុមពន្លត់អគ្គិភ័យថៃ តែងខ្លួនធ្វើ Superhero

ក្រុមពន្លត់អគ្គិភ័យនេះ បានតែងខ្លួនធ្វើជា Superhero ដែលមានតួអង្គដូចជា Spider-Man, Captain America, Batman និង The Hulk

អភិបាលក្រុងក្នុងតំបន់ លោក Wasan Kimwang បានមានប្រសាសន៍ថា ដោយសារតែ គម្រោងសម្អាតតាមដងផ្លូវ ដើម្បីទប់ស្កាត់ពីធូលី PM2.5 តែងចុះទៅច្រើននៅកន្លែងដែលមានការកកស្ទះចរាចរណ៍ ទើបក្រុមពន្លត់អគ្គិភ័យ បានស្លៀកឈុតជា Superhero ដើម្បីឲ្យបានប្លែកភ្នែកក្នុងគោលបំណងជួយកាត់បន្ថយភាពតានតឹង ឬធុញទ្រាន់ សម្រាប់អ្នកបើកបរយានយន្តទាំងអស់ បានទស្សនានិងថតរូបជាដើម។

ជាក់ស្តែង ប្រជាពលរដ្ឋជាច្រើនបានសម្ដែងក្តីរីករាយយ៉ាងខ្លាំង ចំពោះសកម្មភាពមួយនេះ និងជាពិសេសនោះ សម្រាប់អ្នកដែលបើកបរម៉ូតូ និងអ្នកថ្មើរជើងមួយចំនួន ថែមទាំងបានចុះមកថតរូបជាមួយនឹងវីរបុរសក្រុមពន្លត់អគ្គិភ័យនេះ ទុកជាអនុស្សាវរីយថែមទៀតផង។

ដូច្នេះអ្នកធ្វើដំណើរតាមដងផ្លូវ និងមានអារម្មណ៍ថា រាងស្រលះភ្នែកច្រើនជាងមុន និងមិនតប់ប្រមល់ខ្លាំងនឹងរឿងស្ទះផ្លូវ។

ក្រុមពន្លត់អគ្គិភ័យថៃ តែងខ្លួនធ្វើ Superhero

គួររម្លឹកថា បញ្ហាខ្យល់បំពុលក្នុងបរិយាកាស និងផ្សែងអ័ព្ទក្រាស់ក្នុងប្រទេសថៃនេះ មានផ្ទុកនូវធាតុឬធូលីតូចៗដ៏អាក្រក់ និងគ្រោះថ្នាក់បំផុត PM2.5 ដែលនៅពេលមនុស្សដកដង្ហើមចូលទៅ វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងវិវឌ្ឍន៍កកើតទៅជាជំងឺប្លែកមុខជាច្រើន (ដូចជា ឡើងភ្នែកក្រហម ឈាមច្រមុះ ក្អួតចង្អោរ និងជំងឺសួតជាដើម)៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ក្រុមពន្លត់អគ្គិភ័យថៃ តែងខ្លួនធ្វើ Superhero

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]