ពេលត្រូវខ្សែភ្លើងឆក់ តើត្រូវជួយជនរងគ្រោះយ៉ាងដូចម្តេច?

១      ជួយជនរងគ្រោះឲ្យផុតពីប្រភពឆក់

  • ប្រើក្រណាត់ស្ងួតមកទាក់ដៃ ឬជើងជនរងគ្រោះ ហើយអូសគេឲ្យផុតពីការឆក់
  • បើស្គាល់កន្លែងបារ៉ែតច្បាស់ គឺទៅបិទវាតែម្តង។

២      ជួយជនរងគ្រោះឲ្យមានចលនាដង្ហើមឡើងវិញ

          ករណីជនរងគ្រោះគ្មានចលនាដង្ហើម គឺត្រូវប្រញាប់ធ្វើឲ្យគេមានចលនាដង្ហើមឡើងវិញ តាមវិធីខាងក្រោម៖

  • ដាក់ជនរងគ្រោះឲ្យដេងផ្ងារលើដីរាបស្មើ
  • ដោះអាវជនរងគ្រោះចេញ
  • ប្រើបាតដៃទាំងពីរសង្កត់ចំកណ្តាលទ្រូង រួចធ្វើចលនាសប់ ដើម្បីឲ្យបេះដូងរបស់ជនរងគ្រោះ មានចលនាឡើងវិញ (មានវីដេអូនៅខាងក្រោម)។

គេប្រើវិធីនេះរហូតដល់ជនរងគ្រោះអាចដកដង្ហើម ដោយខ្លួនឯងបាន។ មានតែវិធីនេះទេដែលអាចជួយជនរងគ្រោះ ឲ្យរស់រានមានជីវិតវិញបានទាន់ពេលវេលា។



ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]