អង់គ្លេស៖ កីឡាករ Joe Hart ដែលជាអ្នកចាំទីរបស់ក្លិប Burnley បានឱ្យអាវរបស់ក្រុម Burnley ដែលមានហត្ថលេខារបស់គេផ្ទាល់ ទៅកាន់ស្រ្តីម្នាក់ដែលជាអ្នកគាំទ្ររបស់ក្លិប Newcastle United នៅកីឡដ្ឋាន St.Jame’s Park។ អតីតអ្នកចាំទីរបស់ Man city រូបនេះ បានឱ្យអាវមួយទៅកាន់ស្ត្រីនោះ បន្ទាប់ពីរូបគេបានទាត់បាល់បណ្តាលឱ្យចំមុខរបស់ស្ត្រីម្នាក់នោះ អំឡុងពេលកម្តៅសាច់ដុំមុនពេលប្រកួត។

កីឡាករ Joe Hart

ក្នុងហេតុការណ៍នោះដែរ គេសង្កេតឃើញកីឡាករ Joe Hart បានរត់ទៅសុំការអភ័យទោសពីស្រ្តីនោះភ្លាមៗ និងបានឱ្យអាវមួយដែលមានហត្ថលេខារបស់គេផ្ទាល់ដោយសរសេរថា “My Bad” ដែលមានន័យថា “កំហុសខ្ញុំ”។ ស្រ្តីរូបនោះក៏ដូចជាមិនប្រកាន់ដែរចំពោះកំហុសអចេតនានេះ ថែមទាំងមានទឹកមុខសប្បាយរីករាយទៅវិញ ថែមទាំងបានថតរូបជាមួយអាវអនុស្សាវរីយ៍នោះទៀតផង។

ដោយឡែក សម្រាប់ការប្រកួតត្រូវបានបញ្ចប់ទៅដោយក្រុម Newcastle បានយកឈ្នះក្រុម Burnley ក្នុងលទ្ធផល ២-០ ដោយ Joe Hart បានត្រឹមតែស្ថិតនៅជម្រើសបម្រុងប៉ុណ្ណោះ៕ 

Joe Hart ទៅសុំទោសអ្នកគាំទ្រ
ស្រ្តីដែលទទួលបានអាវជាមួយហត្ថលេខារបស់ Joe Hart

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]