ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីកំពូលតារាចម្រៀងស្រី ក្នុងផលិតកម្ម រស្មីហង្សមាស នោះគឺកញ្ញា ឱក សុគន្ធកញ្ញា ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន នាពេលកន្លងមក មិនថាជាបទបែបមនោសញ្ចេតនា ឬ បទញាក់នោះទេ សុទ្ធតែទទួលបានការពេញនិយមពីមិត្តៗយុវវ័យទាំងអស់។ ជាមួយគ្នានេះផងដែរ ក្រោយពីតារាចម្រៀងស្រី រូបនេះប្រឡូកក្នុងវិស័យសិល្បៈលើវិថីចម្រៀងអស់ពេលជាង ២៥ឆ្នាំមកនេះ ធ្វើឲ្យកញ្ញា ឱក សុគន្ធកញ្ញា ទទួលបានឈ្មោះជាតារាចម្រៀងចំណុចកំពូល ក្នុងផលិតកម្មថែមទៀតផង។

យ៉ាងណាមិញ គេពុំសូវជាឃើញកញ្ញា ឱក សុគន្ធកញ្ញា បង្ហោះទាក់ទងពីសម្ភារៈនិយមប្រើប្រាស់របស់ខ្លួន ប៉ុន្មាននោះទេ នៅតាមបណ្ដាប្រព័ន្ធផ្សព្វផ្សាយផ្សេងៗឡើយ។

ស្រាប់តែនៅមុននេះបន្តិច តារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពទិដ្ឋភាពក្នុងបន្ទប់ដាក់ខោអាវ នៅលើគណនីហ្វេសប៊ុក ផ្លូវការរបស់នាង ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។

បើតាមការបង្ហោះរបស់ នាង បានសរសេរថា៖ «មកមើលបន្ទប់ខោអាវ.. ឃើញថារួចរាល់ហើយ... តែមិនទាន់រៀបឥវ៉ាន់ចូល »។ ដោយឃើញបែបនេះ មានបណ្ដាអ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរពីបន្ទប់ដាក់សម្លៀកបំពាក់ កញ្ញា ឱក សុគន្ធកញ្ញាដែលពិតជាធំ និងជាម៉ូតទាក់ទាញខ្លាំងណាស់៕

តោះកុំឲ្យខាតពេលយូរ ទៅទស្សនារូបភាពទាំងអស់គ្នា៖  

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា ក្នុងបន្ទប់ដាក់ខោអាវ
ឱក សុគន្ធកញ្ញា ក្នុងបន្ទប់ដាក់ខោអាវ
ឱក សុគន្ធកញ្ញា ក្នុងបន្ទប់ដាក់ខោអាវ
ឱក សុគន្ធកញ្ញា ក្នុងបន្ទប់ដាក់ខោអាវ
ឱក សុគន្ធកញ្ញា ក្នុងបន្ទប់ដាក់ខោអាវ
ឱក សុគន្ធកញ្ញា ក្នុងបន្ទប់ដាក់ខោអាវ
បន្ទប់ដាក់ខោអាវ របស់ ឱក សុគន្ធកញ្ញា
បន្ទប់ដាក់ខោអាវ របស់ ឱក សុគន្ធកញ្ញា
បន្ទប់ដាក់ខោអាវ របស់ ឱក សុគន្ធកញ្ញា
បន្ទប់ដាក់ខោអាវ របស់ ឱក សុគន្ធកញ្ញា
បន្ទប់ដាក់ខោអាវ របស់ ឱក សុគន្ធកញ្ញា
សាររបស់ ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា