អង់គ្លេស៖ អ្នកចាត់ការក្រុម Manchester United លោក Ole Gunnar Solsjkaer បាននិយាយថា ក្រុម Liverpool ដែលស្ថិតនៅកំពូលតារាងបច្ចុប្បន្ននេះ នឹងមិនអាចឈ្នះពាននៅរដូវកាលនេះបានឡើយ។

លោក Ole Gunnar Solsjkaer

បើតាមប្រភពមួយពី Manchester United បានឱ្យដឹងថា លោក Ole បាននិយាយច្បាស់ៗអំពីចំណុចមួយចំនួនរបស់ក្រុម Liverpool ហើយលោកជឿជាក់ថា Liverpool គ្មានគីឡូណាដែលអាចទៅរួចក្នុងការប្រជែងពានជាមួយ Manchester City នោះឡើយ។ លោក Ole និយាយបែបនេះដោយសារតែលោកយល់ថា ហង្សក្រហម Liverpool ខ្លាំងបានតែទម្រង់វាយបកមួយមុខតែប៉ុណ្ណោះ ហើយអ្វីដែលសំខាន់នោះគឺ Liverpool ខ្វះភាពច្នៃប្រឌិតនៅក្នុងក្រុមទាំងមូល។ លើសពីនេះទៅទៀត Ole ក៏យល់ថា Liverpool ក៏មិនខ្លាំងណាស់ណាលើសក្រុមរបស់លោកដែរ។

លោក Ole Gunnar Solsjkaer

គួរបញ្ជាក់ថា ពានរង្វាន់ Premier League បានឈានមកដល់សប្តាហ៍ទី ២៨ ទៅហើយ ខណៈបច្ចុប្បន្ននេះ Liverpool កំពុងស្ថិតនៅកំពូលតារាងបណ្តោះអាសន្ន គម្លាតត្រឹមតែ១ពិន្ទុប៉ុណ្ណោះពី Man City។ ដោយឡែកក្រុម Manchester United បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៥ នៃលីគកំពូលអង់គ្លេស៕

លោក Pep Guardiola

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]