ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា ត្រឹមមួយរយៈពេលដ៏ខ្លី បទចម្រៀងថ្មីរបស់តារាចម្រៀងដ៏មានប្រជាប្រិយភាពកញ្ញាឱក សុគន្ធកញ្ញា «ម៉ាប់ៗ» ទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន រហូតមានអ្នកចូលទស្សនាច្រើនគួរឲ្យកត់សម្គាល់នៅលើបណ្តាញសង្គម។

តែអ្វីដែលកាន់តែពិសេសនោះគឺ ក្រោយពីបទចម្រៀងមួយនេះទទួលបានការពេញចិត្តខ្លាំង ពីអ្នកស្តាប់ ពេលនេះតារាចម្រៀងដ៏ល្បីឈ្មោះរូបនេះក៏បានធ្វើការបង្ហាញមុខមាត់ អ្នកនិពន្ធក៏ដូចជាធ្វើបទនេះឡើង ជាសាធារណៈ គឺលោកមាស សុគន្ធ ធ្វើឲ្យមហាជនជាច្រើនសរសើរគ្រប់គ្នាតែម្តង។

នៅក្នុងនោះដែរ នាងបានរៀបរាប់ថា៖«បានតែជួប តែមិនដែលបានថត ថ្ងៃនេះមកថតបទថ្មីជូនបងប្អូន ឆ្លៀតថតរូបមួយផ្ញើរបងប្អូនថានេះហើយ ម្ចាស់បទ ម៉ាប់..! ធ្វើបទ ម៉ាប់..! តែអ្នកធ្វើបទឡើងស្គម my lovely composer មាស សុគន្ធ»។

ទន្ទឹមនឹងការបង្ហាញមុខមាត់អ្នកធ្វើចម្រៀងរបស់នាងនេះដែរ ក៏ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ព្រោះនេះជាលើកទី១ហើយដែលនាងបានបង្ហាញ នៅលើបណ្តាញសង្គមបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និងអ្នកធ្វើបទ«ម៉ាប់ៗ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា