WARNING: GRAPHIC CONTENT

ចិន៖ បុរសជាប្តីជនជាតតិចិន រួមនឹងនាងស្រីកំណាន់ម្នាក់ ត្រូវបានប្រពន្ធដើមប្រើធម៌ក្តៅចាប់ចងផ្អោបនឹងដើមឈើទាំងអាក្រាតកាយ នៅកណ្តាលផ្លូវសាធារណៈយ៉ាងអាម៉ាស់មុខ ក្រោយក្តៅចិត្តតាមទាន់ដឹងថា ប្តីក្បត់ចិត្តមានស្រីថ្មី។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃពុធសប្តាហ៍មុននេះ ស្ថិតក្នុងស្រុក Huishui ភាគខាងត្បូងខេត្ត Guizhou ប្រទេសចិន ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់មហាជន និងអ្នករស់នៅក្នុងតំបន់។ នេះបើយោងតាមកាសែតចិនបានចុះផ្សាយ។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប គេឃើញបុរសជាប្តីដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណ រួមជាមួយនឹងនាងស្រីកំណាន់ខាងលើនេះ ពិតជាត្រូវបានចងផ្អោបនឹងដើមឈើ ទាំងគ្មានសម្លៀកបំពាក់ ដែលត្រូវបានគេដឹងថា ក្រោមកំហឹងស្នាដៃរបស់នាងប្រពន្ធដើមនិងគ្នីគ្នា ដើម្បីជាការសងសឹងនិងទុកជាមេរៀនដ៏អាម៉ាស់ជូនស្វាមីក្បត់ចិត្ត និងស្រីទាក់ទងប្តីគេ ផ្អើលដល់អ្នកដំណើរ និងមនុស្សម្នាជាច្រើនបាននាំគ្នាមកចោមរោមមើលយ៉ាងកកកុញ។

នៅក្នុងថ្ងៃដដែលនោះ ភ្លាមៗក្រោយកើតហេតុ មន្រ្តីប៉ូលិសក្នុងតំបន់ក៏បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍លើជនរងគ្រោះទាំងពីរនាក់នេះផងដែរ។ ប៉ូលិសបានស្រាយចំណង និងបានផ្តល់សម្លៀកបំពាក់ដល់ពួកគេ មុនពេលបញ្ជូនខ្លួនរួមនឹងអ្នកពាក់ព័ន្ធ ទៅប៉ុស្ដិ៍ប៉ូលិសដើម្បីធ្វើការសាកសួរជុំវិញនឹងករណីនេះ។

រូបភាពនៅក្នុងថ្ងៃកើតហេតុ

សេចក្តីថ្លែងការណ៍មួយពីខាងការិយាល័យសន្ដិសុខសាធារណៈ Huishui County Public Security Bureau បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង ដោយសារតែការប្រតិកម្មហួសប្រមាណ (ខឹង ឬជម្លោះផ្លូវចិត្តធ្ងន់ធ្ងរ) របស់នាងប្រពន្ធដើម ក្រោយចាប់បានប្តីរបស់ខ្លួនមានទំនាក់ទំនងជាមួយនឹងស្រីថ្មី។

យ៉ាងណាមិញ ជុំវិញនឹងករណីនេះដែរ ប៉ូលិសពុំបានពន្យល់ ឬអធិប្បាយឲ្យបានលម្អិតទាក់ទងនឹងរឿងរ៉ាវ ទំនាក់ទំនងស្នេហាគ្រួសារដ៏ក្តៅគគុគមួយនេះឡើយ ដោយបច្ចុប្បន្នគឺស្ថិតនៅក្រោមការស៊ើបអង្កេត។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ ប៉ុន្តែទើបតែត្រូវបានគេយកវីដេអូមកបង្ហោះចែកចាយ កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ នៅលើបណ្តាញសង្គមចិន WeChat ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងក្នុងនោះក៏ទទួលរងនូវពាក្យរិះគន់ជាច្រើនពីសំណាក់មហាជនផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]