ភ្នំពេញ៖ សម្រាប់ប្រភេទហ្គេម Netease Games សហព័ន្ធកីឡា E-Sports កម្ពុជា និង Cellcard នាំយកការប្រកួតជាផ្លូវការប្រចាំកម្ពុជា នៃកំណើនប្រភេទហ្គេម Battle Royale Game គឺ Rules of Survival។

Rules of Survival ជាប្រភេទហ្គេម Battle Royale Games ដែលមានការពេញនិយមជាងគេនៅលើពិភពលោក បានមកដល់នៅក្នុងប្រទេសកម្ពុជា ដែលមានអ្នកលេងពូកែៗមកចូលប្រកួតយកពានរង្វាន់ ROS KH Cup និងប្រកួតដើម្បីជាជើងឯកប្រចាំប្រទេស។

ការប្រកួត ROS KH រដូវកាលទី១ ដែលជាការប្រកួតជាផ្លូវការមួយនៅក្នុងប្រទេសកម្ពុជា មាន៦វគ្គ៖ ចុះឈ្មោះ (ថ្ងៃទី ១៣ ដល់ ២៦ ខែកុម្ភៈ) ដោយពិនិត្យមើលលក្ខណ្ឌនៃការចូលរួម (ថ្ងៃទី ១ ដល់ទី ៣) ប្រកួតជាក្រុម (ថ្ងៃទី ១៦ ឬ១៧ ខែមីនា) បោះឆ្នោតអនឡាញ (ថ្ងៃទី១៨ ដល់ ២៤ ខែមីនា) Revival (ថ្ងៃទី ៣០ ខែមីនា) និងវគ្គផ្តាច់ព្រ័ត្រ (ថ្ងៃទី ៦ ខែមេសា)។ 

អ្នកចូលរួមនឹងប្រកួតយកឈ្នះប្រាក់រង្វាន់ ១០០,០០០,០០០៛ (២ម៉ឺន៥ពាន់ដុល្លារ)។ អ្នកចូលរួមអាចចុះឈ្មោះ និងស្វែងយល់ព័ត៌មានបន្ថែមតាមគេហទំព័រ៖ http://www.rulesofsurvivalgame.com/khcup/

ROS គឺជាហ្គេមលើទូរស័ព្ទដៃដែលមានអ្នកលេងអាចចូលរួមប្រកួតម្តងបានដល់ទៅ ៣០០ នាក់។ បានបើកសម្ពោធកាលពីខែ វិច្ឆិកា ឆ្នាំ២០១៧ ហ្គេម ROS បានទទួលការទាញយក (Download) ច្រើនជាងគេក្នុង ៦១ ប្រទេស ដោយគិតជាតួលេខបានដល់ទៅ ២០០,០០០,០០០ ទូទាំងពិភពលោក និងត្រូវបានណែនាំដោយអ្នកលេង YouTube និង Twitch ពី NA/SA/SEA/EU ដល់ទៅ ១០០ នាក់ ធ្វើឱ្យហ្គេមនេះទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ។

ពានរង្វាន់ ROS World Championships និង SEA CUP គឺជាជោគជ័យដ៏អស្ចារ្យ បន្ទាប់ពីមានការចុះឈ្មោះចូលប្រកួតជាង ៤ ម៉ឺនក្រុម ពី ៦៥ ប្រទេសសម្រាប់ពានរង្វាន់ World Championships និងជាង ២ ម៉ឺនក្រុមមកពីប្រទេសទាំង ១១ ក្នុងប្រទេសនៅអាស៊ីអាគ្នយ៍សម្រាប់ SEA CUP។

នៅឆ្នាំនេះអ្នកបង្កើត ROS គឺ Netease Games បានកំណត់ប្រទេសកម្ពុជាជាទីតំាងប្រកួត។ ជាមួយអ្នកលេងជាង ១.១ លាននាក់រៀងរាល់ខែ និងកំណើនអ្នកលេខថ្មី ៥០ ម៉ឺននាក់រាល់ខែ អ្នកបង្កើតហ្គេមនេះមើលឃើញទីផ្សារកម្ពុជា គឺជាទីតំាងព្រំដែនបន្ទាប់របស់ខ្លួនដោយរៀបចំឱ្យមានមាតិកាថ្មីៗ ការផ្សព្វផ្សាយ និងសូម្បីតែការប្រកួតយូរអង្វែង និងការប្រកួតហ្គេម។

ជាមួយនឹងគោលបំណងនៃការរីកលូតលាស់នៃការលេងល្បែង ROS និងការអភិវឌ្ឍន៍ឧស្សាហកម្មល្បែងកម្សាន្តនៅកម្ពុជា ក្រុមហ៊ុន Netease Games ជាដៃគូជាមួយសហព័ន្ធកីឡា E-Sport កម្ពុជា និងក្រុមហ៊ុន Cellcard ឧបត្ថម្ភធំក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ROS KH Cup ជាផ្លូវការ និងស្វែងរកកិច្ចសហការបន្ថែមទៀតនាពេលអនាគត។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានដោយដឹងថា៖

«ចក្ខុវិស័យរបស់យើង គឺធ្វើឱ្យមានការអភិវឌ្ឍន៍នូវប្រព័ន្ធឌីជីថលនៅកម្ពុជា ហើយគំនិតផ្តួចផ្តើមរបស់យើងឆ្ពោះទៅរកការកែលម្អគុណភាពនៃបណ្តាញទំនាក់ទំនង និងកសាងស្ពានទៅកាន់បច្ចេកវិទ្យា 5G ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ យើងឃើញហ្គេម និងការកម្សាន្តលើឌីជីថល ជាផ្នែកសំខាន់មួយនៃអនាគតឌីជីថលហើយយើងប្តេជ្ញាគាំទ្របញ្ចូលការនាំយក បន្សាំ និងការរីកចម្រើននៃវិស័យកម្សាន្តហ្គេមឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលជាជំហានដំបូងឆ្ពោះទៅរកការអប់រំ និងការរៀបចំសហគមន៍ ជាពិសេសយុវជនសម្រាប់ការចូលមកនៃពិភពឌីជីថលកាន់តែច្រើនឡើង។ យើងមានកិត្តិយសក្នុងការគាំទ្រ និងស្វាគមន៍ការប្រកួតហ្គេមដ៏ធំបំផុតរបស់ពិភពលោកនៅកម្ពុជា ហើយរង់ចាំមើលជ័យលាភីរបស់ ROS KH Cup»។

ការប្រកួតនេះ សង្ឃឹមថានឹងអាចស្វែងរកអ្នកលេង ROS ដ៏ល្អបំផុតរបស់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងជួរនៃបណ្តុំក្រុមហ្គេមអនឡាញកំពូលៗរបស់ខ្លួនក្នុងការប្រកួត ហើយនឹងរៀបចំការប្រកួតចុងក្រោយ និងការប្រកាសអ្នកឈ្នះនៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏ធំមួយ៕

ព័ត៌មានបន្ថែមចូលទៅកាន់៖ https://www.rulesofsurvivalgame.com/khcuphttps://www.facebook.com/RulesofSurvivalCambodiaOfficial/posts/

ហើយចូលមើល Facebook របស់ Cellcard https://www.facebook.com/CellcardFanPage សម្រាប់ព័ត៌មានពីការប្រកួត KH ROS Cup លើកដំបូង!

តោះចាប់ផ្តើមលេង!

Rules of Survival

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]