ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញតារាកំប្លែងដ៏មានប្រជាប្រិយភាព នាយក្រិន សុខភាពមិនសូវល្អ ត្រូវចូលមន្ទីរពេទ្យដើម្បីធ្វើការសម្រាកព្យាបាលភ្លាមៗ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលឃើញបែបនេះ។

ជាក់ស្តែង នៅក្នុងគណនីហ្វេសប៊ុករបស់តារាកំប្លែងរួមទ្រនំ នាយហុងដា បានធ្វើការបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញពីស្ថានភាពរបស់លោកនៅពេលនេះ ជាមួយនឹងការភ្ជាប់ជាមួយនឹងសារដ៏ខ្លីថា«ចូលពេទ្យទៀតហើយ នាយក្រិនខ្ញុំអើយ មួយខែនេះចូលចូល»។

ទន្ទឹមនឹងនេះដែរ ក៏មានការព្រួយបារម្ភ និងសួរនាំពីមហាជនជាច្រើន ដោយលោកបានបញ្ជាក់ប្រាប់ថា តារាប្រុសមាឌតូចរូបនេះចូលមន្ទីរពេទ្យព្រោះជំងឺប្រចាំកាយ ក្រពះ និងបេះដូង ដែលបានធ្វើទុក្ខឡើង ហើយតែងចូលមន្ទីរពេទ្យ ជាញឹកញាប់។

ក្រោយពីបានឃើញស្ថានភាពរបស់តារាកំប្លែងរូបនេះ ក៏មានអ្នកគាំទ្រជាច្រើន បាននាំគ្នាចូលរួមជូនពរលោកឲ្យឆាប់ជាសះស្បើយ ពីជំងឹទាំងនេះ និងអាចមកសម្តែងក្នុងពេលឆាប់ៗនេះបាន៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយក្រិន
នាយក្រិន និងភរិយា
នាយក្រិន និងភរិយា
នាយក្រិន និងភរិយា
នាយក្រិន និងភរិយា
នាយក្រិនកំពុងឈឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ក្រិន