ចិន៖  បុរសម្នាក់ដែលត្រូវបានគេចាប់ជម្រិតកាលពី៣១ឆ្នាំមុន បានឈរទ្រហូរយំយ៉ាងខ្លាំងនៅមុខមហាជនរាប់រយនាក់ដែលកំពុងឈរមើល ព្រោះគាត់ពិតជារំភើបចិត្តពេលបានជួបជុំឪពុកម្តាយបង្កើតសាជាថ្មី។ ហេតុការណ៍នេះកើតឡើងនៅក្នុងខេត្តស៊ីឈួន ដែលមានទីតាំងក្នុងប៉ែកនិរតីនៃប្រទេសចិន។

ក្នុងថ្ងៃដែលលោក Qin ជួបជុំគ្រួសារវិញ

យោងតាមសារព័ត៌មានចិន SCMP ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា បុរសដែលត្រូវបានគេចាប់ជម្រិតមានឈ្មោះ Qin YujieCheng Xueping (ឈ្មោះដើម)។ នៅពេលគាត់ឃើញម្តាយឪពុកសាជាថ្មី គាត់បានស្ទុះទៅអោបអ្នកមានគុណទាំងពីរឡើងជាប់មិនចង់ព្រលែងឡើយ។

គ្រានោះលោក Qin បាននិយាយទៅកាន់ឪពុកម្តាយគាត់ថា “ ខ្ញុំបានតាមរកអ្នកទាំងពីរអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែនៅតែគ្មានតម្រុយអ្វីបន្តិចសោះ”

គួរបញ្ជាក់ថា ក្នុងឆ្នាំ១៩៨៨ លោក Qin មានអាយុទើប៣ឆ្នាំប៉ុណ្ណោះ។ កាលនោះ គាត់ត្រូវបានគេចាប់នៅការដ្ឋានសំណង់ដែលមានទីតាំងក្នុងខេត្តឈីចូវ ខណៈពេលម្តាយឪពុកគាត់កំពុងធ្វើការ។  នៅថ្ងៃកើតហេតុ ម្តាយឪពុកលោក Qin បានចំណាយពេលជាច្រើនម៉ោងដើម្បីស្វែងរកកូនប្រុសពួកគេ តែមិនមានតម្រុយអ្វីបន្តិចសោះ។ បន្ទាប់ពីពេលនោះមក ពួកគាត់តែងតែសន្សំលុយនិងខ្ចីលុយគេដើម្បីទុកជាសោហុយធ្វើដំណើរដើម្បីស្វែងរកកូនប្រុសគាត់ទូទាំងប្រទេសចិនបន្តទៀត។

ក្នុងថ្ងៃដែលលោក Qin ជួបជុំគ្រួសារវិញ
ក្នុងថ្ងៃដែលលោក Qin ជួបជុំគ្រួសារវិញ

លោក Qin និង ម្តាយឪពុកបង្កើតបានជួបគ្នាវិញដោយសារទិន្នន័យនៃការធ្វើតេស្ត DNA ដូចគ្នា។  ជាទូទៅនៅក្នុងប្រទេសចិន ក្មេងជាច្រើនត្រូវបានបាត់ខ្លួនដោយមិនដឹងមូលហេតុ អីចឹងហើយម្តាយឪពុករបស់ពួកគេតែងតែទៅដាក់ពាក្យបណ្តឹងឲ្យក្រុមប៉ូលិសជួយស្វែងរក។

ម្តាយឪពុកបង្កើតរបស់លោក Qin បានខ្លោចចិត្តយ៉ាងខ្លាំង ពេលដឹងការពិតថាកូនប្រុសរបស់ពួកគេត្រូវបានគេចាប់ហើយយកទៅលក់ឲ្យអ្នកស្រុកក្នុងខេត្ត Hebei ដែលមានទីតាំងនៅប៉ែកខាងជើងនៃប្រទេសចិន។ លោក Qin បានធំធាត់នៅទីនោះជាមួយនឹងគ្រួសារថ្មីរបស់គាត់។ បន្ទាប់ពីរស់នៅទីនោះអស់រយៈពេលជាច្រើនឆ្នាំ លោក Qin បានដឹងថាគ្រួសារដែលលោករស់នៅជាមួយ គឺមិនមែនជាគ្រួសារពិតប្រាកដរបស់គាត់ទេ ហើយគាត់ក៏ចាប់ផ្តើមស្វែងរកវត្តមានឪពុកម្តាយបង្កើតតាំងពីពេលនោះមក។

ឥឡូវនេះពួកគេទាំងអស់គ្នាបានជួបជុំគ្រួសារជាថ្មីម្តងទៀតហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ឪពុកម្តាយបង្កើតរបស់លោក Qin ក៏បានជួបភរិយា និងកូនរបស់លោក Qin ជាលើកដំបូងដែរ៕

មានវីដេអូនៅខាងក្រោម៖

ក្នុងថ្ងៃដែលលោក Qin ជួបជុំគ្រួសារវិញ
ក្នុងថ្ងៃដែលលោក Qin ជួបជុំគ្រួសារវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]