អង់គ្លេស៖ លោក Brendan Rodgers ត្រូវបានក្លិប Leicester City តែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លិបជាផ្លូវការ។ អតីតអ្នកចាត់ការរបស់ក្លិប Celtic រូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លិប Leicester City រហូតដល់ខែមិថុនា ឆ្នាំ២០២២ ចូលបន្តការងារពីលោក Claude Puel ដែលត្រូវបានក្លិបបណ្តេញចេញកាលពីថ្ងៃអាទិត្យកន្លងទៅ ក្រោយចូលរួមជាមួយ Leicester City អស់រយៈពេលជាង ១៦ខែ។

លោក Brendan Rodgers

លោក Rodgers បានបង្ហាញវត្តមាននៅប្រកួតដែល Leicester City បានយកឈ្នះក្រុម Brighton ២-១ កាលពីយប់មិញនេះ។ បន្ទាប់មក លោក Rodger បានចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ជាមួយកីឡាករទាំងអស់របស់ក្លិប Leicester City។ អតីតអ្នកចាត់ការរបស់ Swansea និង Liverpool រូបនេះបាននិយាយថា៖ “ខ្ញុំនឹងពលីអ្វីៗគ្រប់យ៉ាងរបស់ខ្ញុំតាមដែលអាចធ្វើបាន ដើម្បីធ្វើឱ្យអ្នកគាំទ្រមានមោទនភាពជាមួយក្លិប (Leicester City)”។

គួរបញ្ជាក់ផងដែរថា ក្រោយពីការចាកចេញរបស់លោក Rodgers ក្លិប Celtic បានធ្វើការតែងតាំងលោក Neil Lennon ឱ្យក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិបជើងឯកលីគកំពូលស្កុតឡែនមួយនេះ៕

លោក Brendan Rodgers
លោក Neil Lennon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]