ភ្នំពេញ៖ ពិសេសណាស់ សម្រាប់ទិវាសិទ្ធនារី ៨មីនា ខួបលើកទី ១០៨ ដ៏មានន័យ ដែលស្ត្រីគ្រប់រូបទន្ទឹងរង់ចាំ ដោយក្រុមហ៊ុនស្រាបៀរលំដាប់ពិភពលោក GANZBERG រសជាតិពិតពីប្រទេសអាល្លឺម៉ង់ បានរៀបចំការប្រគំតន្ត្រីដ៏ធំមួយនោះគឺ International Woman’s day GANZBERG Uber Concert ។

កម្មវិធីដ៏កក្រើក និងរីករាយនេះធ្វើឡើងដើម្បីធ្វើការអបអរចំពោះស្ត្រីដែលទទួលបានសិទ្ធស្មើនឹងបុរសទូទាំងពិភពលោក និងបង្កើនភាពរីករាយដោយមិនអាចបំភ្លេចបានសម្រាប់ប្រិយមិត្ត រួមទាំងអតិថិជនរបស់ Ganzberg ផងដែរ។ ដោយការប្រគំតន្ត្រីដ៏អស្ចារ្យមួយនេះនឹងមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗប្រចាំស្រុកខ្មែរជាច្រើនដួងដូចជា៖ កញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ កញ្ញា ពេជ្រ សោភា លោក ហ្សូណូ លោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា។

ការប្រគំតន្ត្រី International Woman’s day GANZBERG Uber Concert
តារាចម្រៀងល្បីៗប្រចាំស្រុកខ្មែរ

គួរបញ្ជាក់ផងដែរថា កម្មវិធីដ៏វិសេសវិសាលមួយនេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃសុក្រ ទី ៨ ខែមីនា ឆ្នាំ ២០១៩ ចាប់ពីម៉ោង៦ ល្ងាច ថែមទាំងមានការផ្សាយផ្ទាល់ពិសេសលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង៨យប់តទៅផងដែរ។

កុំភ្លេចណា! ចូលរួមអបអរ កម្សាន្តសប្បាយដោយសេរី ជាមួយនឹងការប្រគំតន្ត្រីដ៏អស្ចារ្យ ថែមទាំងអាចក្រេបរសជាតិស្រាបៀរ Ganzberg ថ្មីៗស្រស់ៗឈ្ងុយឆ្ងាញ់ពិសាប្រកបដោយក្តីរីករាយទៀតផង៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ