ភ្នំពេញ៖ កាលពីយប់មិញនេះ មានការភ្ញាក់ផ្អើលពីបណ្តាអ្នកគាំទ្រក៏ដូចជាអ្នកលេងតាមបណ្តាញសង្គមគ្រប់គ្នា ក្រោយបានទទួលដំណឹងអាក្រក់តារាចម្រៀងស្រីកញ្ញា បាន មុន្នីល័ក្ខ ត្រូវបានចោរលួចទូរស័ព្ទស៊េរីទំនើបរបស់ខ្លួនបាត់ ធ្វើឲ្យមានការសោកស្តាយយ៉ាងខ្លាំង។

តាមរយៈការLive វីដេអូកាលពីយប់មិញនេះ នាងបានប្រាប់ទៅកាន់មហាជនថា មុនដំបូងនាងបានចេញដើរលេង នៅក្នុងផ្សារថៃ ដែលខណៈពេលមនុស្សចង្អៀត ក៏ត្រូវបានជនមិនស្គាល់មុខបានធ្វើការលូកយកទូរស័ព្ទ Iphone Xs Max ដែលនាងបានដាក់នៅក្នុងកាបូបនោះតែម្តង។

នៅក្នុងនោះដែរនាងបានរៀបរាប់ទាំងភ្នែកថា ទូរស័ព្ទនោះជារបស់ជាទីស្រលាញ់របស់នាង ដែលជាញើសឈាមដែលខ្លួនខំរក ហើយនៅក្នុងទូរស័ព្ទក៏មានឯកសារមួយចំនួនដែលទាក់ទងនឹងការងារផ្ទាល់ខ្លួនរបស់នាងផងដែរ។ តែត្រឹមមួយរយៈពេលដ៏ខ្លីវាត្រូវបានបាត់បង់ទៅ។

ទន្ទឹមនឹងនេះដែរ នាងក៏បានធ្វើការអំពាវនាវដល់មហាជនទាំងអស់ ជួយទុកទូរស័ព្ទឲ្យនាងបើសិនជាមានគេយកទៅលក់ ព្រោះថាឯកសារជាច្រើននាងមិនទាន់បំពេញដល់ភ្ញៀវនោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖  

បាន មុន្នីល័ក្
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ Live វីដេអូយំ
បាន មុន្នីល័ក្ខ Live វីដេអូយំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បាន មុន្នីល័ក្ខ