ភ្នំពេញ៖ បើទោះបីជា លោក មួន ម៉ារ៉ា លែងប្រឡូកក្នុងសិល្បៈដូចមុនក៏រូបលោក នៅតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន ជាមួយនឹងជីវិតឯកជនរបស់លោក។

ជាក់ស្តែង បើងាកមើលទំនាក់ទំនងគ្រួសាររបស់លោក ជាមួយនឹង ប្រពន្ធ កាន់តែមានភាពផ្អែមល្ហែមខ្លាំងណាស់ ធ្វើឲ្យមនុស្សជាច្រើន ច្រណែននិង ចង់បានជីវិតដូចជាពួកគេ យ៉ាងដូច្នោះដែរ។

កាលពីប៉ុន្មានម៉ោងមុននេះដែរ តារាប្រុសរូបនេះ បានបង្ហាញពីរូបថតចាស់ៗរវាងលោកនិង ភរិយាដ៏ស្រស់ស្អាត ដែលជារូបថត កាលពួកគេ ស្រលាញ់គ្នាដំបូង ហើយមើលទៅ ប្រពន្ធលោក ពិតជាក្មេងខ្លាំងណាស់ នៅពេលនោះ។

ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ថា នេះជារូបថត កាលពី៧ឆ្នាំមុន ហើយគឺក្នុងថ្ងៃនេះផងដែរ ដូច្នេះថ្ងៃនេះ ជាថ្ងៃគម្រប់ខួប៧ឆ្នាំ ដែលពួកគេ បានស្រលាញ់គ្នា៕

មួន ម៉ារ៉ា និងប្រពន្ធ កូន
មួន ម៉ារ៉ា និងប្រពន្ធ កូន
មួន ម៉ារ៉ា និងប្រពន្ធ
មួន ម៉ារ៉ា និងប្រពន្ធ
មួន ម៉ារ៉ា និងប្រពន្ធ កាល៧ឆ្នាំ
មួន ម៉ារ៉ា និងប្រពន្ធ កាល៧ឆ្នាំ
មួន ម៉ារ៉ា និងប្រពន្ធ កាល៧ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មួន ម៉ារ៉ា