ភ្នំពេញ៖ បន្ទាប់ពីស្មាតហ្វូន Huawei អេ 7 បានចូលមកអង្រួនទីផ្សារស្មាតហ្វូនលំដាប់ថវិកានៅប្រទេសកម្ពុជាឲ្យកក្រើក និងទទួលបានការពេញនិយមបំផុតនៅដើមឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Huawei បានបង្ហាញវត្តមានត្រកូលអេថ្មីមួយម៉ូដែលទៀត គឺ Huawei អេ 5s ដែលចាប់ផ្តើមកុម្ម៉ង់ទិញទុកមុនចាប់ពីថ្ងៃនេះតទៅក្នុងតម្លៃត្រឹមតែ $១៥៩ តែប៉ុណ្ណោះ ថែមទាំងទទួលបានកាសកាលីបទាន់សម័យមួយឥតគិតថ្លៃ។ 

ស្មាតហ្វូន Huawei អេ 5s

Huawei អេ 5s មានចំណុចពិសេស ៦ ចំណុចដែលអតិថិជនមិនគួរមើលរំលង៖

១. អេក្រង់៖ អេក្រង់ធំទំហំ 6.09 អ៊ីញ បែបតំណក់ទឹក កម្រិតបង្ហាញ HD+ ផ្ទៃលាតរហូតដល់ 87% ដែលអ្នកអាចរីករាយជាមួយបទពិសោធន៍ក្នុងការមើលវីឌីអូ និងលេខហ្គេមយ៉ាងពេញចិត្ត ពេញភ្នែក ។
២. RAM និង ROM៖ អង្គចងចាំ និងអង្គផ្ទុកទន្និន័យរបស់ Huawei អេ 5s មានទំហំធំជាងស្មាតហ្វូនម៉ាកផ្សេង ដែលមានតម្លៃប្រហាក់ប្រហែលនេះនៅលើទីផ្សារ ដែលវាមានអង្គចងចាំ (RAM) ទំហំ 3GB និងអង្គផ្ទុកទន្និន័យ (ROM) ទំហំ 32GB ព្រមទាំងអាចបន្ថែមបានរហូតដល់ 512GB។ 
៣. កាមេរ៉ា៖ Huawei អេ 5s បំពាក់ដោយកាមេរ៉ាមុខទំហំ 8MP ដែលមាន Toning Flash 2.0 ងាយស្រួលសម្រាប់អ្នកចូលចិត្តថតសែលហ្វីបានកាន់តែស្រស់ស្អាតបានគ្រប់ប្លង់ មានផ្លាសជំនួយពន្លឺស្រសបែបធម្មជាតិបើថតពេលយប់។ ចំណែកឯកាមេរ៉ាក្រោយមានទំហំ 13MP កម្រិត aperture f1/8 ដែលលោកអ្នកថតរូបបានកាន់តែល្អ។ 
៤. EMUI 9.0៖ ប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបំផុតរបស់ Android 9.0 + EMUI 9.0 ដែលអ្នកអាចទាញយកកម្មវិធីប្រើប្រាស់ថ្មីៗចុងក្រោយដ៏សំបូរបែបបាន ។ រកឯណាបាន! តម្លៃក៏សមរម្យជាង ហើយប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបំផុតទៀត!
៥. Huawei Supersound៖ ម៉ាអែមតែម្តងជាមួយការស្តាប់តន្ត្រី និងមើលវីឌីអូផ្សេងៗអ្នកនឹងទទួលបានបទពិសោធន៍សម្លេងលឮខ្លាំង ពីរោះរណ្តំមិនបែក ទោះបីបើកសម្លេងអស់ជាមួយបច្ចេកវិទ្យា Huawei Supersound។
៦. ស្កេនមុខដោះសោ៖ Huawei អេ 5s ក៏អាចស្កេនមុខដោះសោបានលឿន ដោយមិនចាំបាច់ចុចលើអេក្រង់ និងអាចបញ្ចេញពន្លឺនៅលើអេក្រង់ដោយស្វ័យប្រវត្តិនៅកន្លែងងងឹត។ អស់ទាស់ហ្មង់! ស្មាតហ្វូនតម្លៃជាង $១០០ សោះ ស្កេនមុខបានទំនើបអ៊ីចឹងទៀត។

ស្មាតហ្វូន Huawei អេ 5s
ស្មាតហ្វូន Huawei អេ 5s
ស្មាតហ្វូន Huawei អេ 5s
ស្មាតហ្វូន Huawei អេ 5s

លើសពីនេះទៅទៀត ថាមពលថ្មរបស់ Huawei អេ 5s មានទំហំ 3020 mAh និងជម្រើសពីរពណ៌គឺ ពណ៌ខ្មៅ និងពណ៌ខៀវ។ អ្នកអាចធ្វើការកុម្ម៉ង់ទិញទុកមុននៅតាមបណ្តាហាងនានាទូទាំងប្រទេស ដែលមានស្លាកសញ្ញា Huawei ប្រញាប់ឡើង! Huawei អេ 5s សមត្ថភាពលើសតម្លៃ៕

វីដេអូអំពីលក្ខណៈពិសេសរបស់ Huawei អេ 5s

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Website: https://consumer.huawei.com/kh/ 
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL 
Instagram: https://www.instagram.com/huaweimobilekh/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]