កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ តារាចម្រៀងKpop ជំនាន់ទី២ តារាចម្រៀងស្រី Nicole អតីតក្រុម KARA បានបង្ហោះរូបថត២សន្លឹក នៅលើគណនីអ៊ីនស្តារក្រាមរបស់នាង ដែលបានថតជុំគ្នាជាមួយនឹង តារាចម្រៀងស្រី Soyou អតីតក្រុម SISTAR និងតារាចម្រៀងប្រុស Jinwoon អតីតក្រុម 2AM ដែលធ្វើឲ្យអ្នកគាំទ្រជើងចាស់ជាច្រើន មានការនឹករលឹកដល់តារាទាំង៣រូបនេះជាខ្លាំង។

យ៉ាងណាមិញ នៅក្នុងថត២សន្លឹកនេះផងដែរ មើលទៅពួកគេម្នាក់ៗ គឺពោរពេញទៅដោយស្នាមញញឹម សើចសប្បាយ ប៉ុន្តែបើនិយាយពីខ្លឹមសារពិតពីក្រោយរូបថតមួយនេះវិញ គឺពិតជាក្តុកក្តួល ដែលវាគឺជារូបថតចុងក្រោយ ដែលSoyou និង Nicole ជូនដំណើរមិត្តភក្តិសម្លាញ់គឺ Jinwoon មុនពេលលោកនឹងត្រូវចូលបម្រើកងទ័ព នៅថ្ងៃទី៤ ខែមិនា ខាងមុខនេះ។ 

ហើយក្នុងនោះផងដែរ Nicole ក៏បានសរសេរនូវអត្ថន័យសារថា៖ «ត្រឡប់មកវិញដោយសុវត្ថិភាព មិត្តភក្តិរបស់ខ្ញុំ»។ តួយ៉ាង បើទោះបីជាមួយរយៈពេលធំចុងក្រោយនេះ Jinwoon មិនមានសកម្មភាពអ្វីទាល់តែសោះ នៅក្នុងសិល្បៈក៏ពិតមែន ប៉ុន្តែលោកក៏នៅតែមានអ្នកគាំទ្រជាច្រើន ផ្ញើការនឹករលឹកដល់លោក និងជូនពរឲ្យលោកទទួលបានភាពជោគជ័យ នៅក្នុងភារកិច្ចហ្វឹកហាត់យោធា នាពេលខាងមុខនេះផងដែរ៕

Nicole អតីតក្រុម KARA
Soyou អតីតក្រុម SISTAR
Jinwoon អតីតក្រុម 2AM
Soyou និង Nicole ជូនដំណើរ Jinwoon មុនពេលចូលបម្រើកងទ័ព
Soyou និង Nicole ជូនដំណើរ Jinwoon មុនពេលចូលបម្រើកងទ័ព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]