អង់គ្លេស៖ ក្លិបបាល់ទាត់តោខៀវ Cheslea បានសម្រេចដាក់ពិន័យទៅលើកីឡាករ Kepa ហើយ ក្រោយកើតមានរឿងរ៉ាវអំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Chelsea ទល់នឹង Manchester City កាលពីថ្ងៃអាទិត្យកន្លងទៅ។ 

អ្នកចាំទី Kepa Arrizabalaga បានបង្កកំហុសមួយ ដោយមិនព្រមផ្លាស់ប្តូរចេញពីការប្រកួតឡើយ បើទោះបីជាលោក Sarri បានត្រៀមកីឡាករ Caballero ឱ្យត្រៀមចូលជំនួសយ៉ាងណាក្តី។

លោក Maurizio Sarri

ក្លិបតោខៀវ Chelsea បានសម្រេចពិន័យទៅលើកីឡាករ Kepa ដោយកាត់ប្រាក់ឈ្នួលរបស់គេមួយសប្តាហ៍ ហើយលុយដែលពិន័យនោះ នឹងត្រូវយកទៅដាក់ក្នុងមូលនិធិ Chelsea។ 

យ៉ាងណាក្តី រឿងនេះត្រូវបានដោះស្រាយរួចរាល់ហើយ ដោយគ្រូបង្វឹករបស់ Chelsea បានឱ្យដឹងថា នេះជាការយល់ច្រឡំនឹងគ្នាប៉ុណ្ណោះ ខណៈដែលកីឡាករ Kepa ផ្ទាល់ ក៏បានសុំទោសលោក Sarri និងមិត្តរួមក្រុម ក៏ដូចជាថ្នាក់ដឹកនាំក្លិបរួចរាល់ហើយដែរ៕

អ្នកចាំទី Kepa Arrizabalaga

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]