សឹង្ហបូរី៖ កាលពីម្សិលមិញនេះ ក្រោយពីទំនេរដៃពីការងារសិល្បៈដ៏មមាញឹកបន្តិច អ្នកនាង សុគន្ធ និសា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បានទៅលំហែកាយដល់ទឹកដីសិង្ហបុរី ដោយរូបនាងបានបង្ហោះវីដេអូ និងរូបភាពជាច្រើនសន្លឹកបង្ហាញពីសកម្មភាព ដំណើរកម្សាន្តរបស់នាងផងដែរ។

យ៉ាងណាមិញ អ្នកគាំទ្រសង្កេតឃើញថា ដំណើរកម្សាន្តរបស់តារាចម្រៀងរូបស្រស់អ្នកនាង សុគន្ធ និសា ម្តងនេះ រូបនាងមិនបានដឹកដៃស្វាមីសំណព្វរបស់ខ្លួនទៅជាមួយនោះទេ គឺរូបនាងគ្រាន់តែមកដើរលេងកម្សាន្ត ជាមួយមិត្តភក្តិជិតស្និទ្ធរបស់ខ្លួនប៉ុណ្ណោះ។

គួររម្លឹកដែរថា អ្នកគាំទ្របាចាប់អារម្មណ៍ឃើញថា អ្នកនាង សុគន្ធ និសា គឺជាតារាចម្រៀងមួយរូបដែលកម្រនឹងធ្វើដំណើរកម្សាន្ត ដើរលេងទៅក្រៅប្រទេសញឹកញាប់ណាស់ ព្រោះតារាចម្រៀងរូបនាង ពិតជាមមាញឹកនឹងការងារសិល្បៈ ស្ទើរតែគ្មានពេលទំនេរនោះទេ៕

សុគន្ធ និសា
សុគន្ធ និសា និងមិត្តភក្តិ
សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា