បរទេស៖ កីឡាករ Neymar Jr បាននិយាយរម្លឹកពីកីឡាករ Lionel Messi និងថែមទាំងអួលដើមក សឹងតែស្រក់ទឹកភ្នែកអំឡុងពេលនិយាយដល់មនោសញ្ចេតនា និងភាពជិតស្និទ្ធរវាងខ្លួន និងប្រធានក្រុម Barcelona រូបនេះទៀតផង។ 

កីឡាករសញ្ជាតិប្រេស៊ីល Neymar បាននិយាយថា Messi តែងតែគាំទ្រ និងចាំជួយរូបគេជានិច្ចកាលពីខ្លួនកំពុងលេងឱ្យ Barcelona។  មិនត្រឹមតែប៉ុណ្ណឹងទេ Neymar ស្រាប់តែអួលនិយាយលែងចេញ និងទឹកភ្នែករលីងរលោងតែម្តង ពេលដែលនិយាយដល់រឿងដែល Messi ចង់ឱ្យគេត្រឡប់ទៅកាន់ Barcelona វិញ។

កីឡាករ Neymar Jr

មិនត្រឹមតែប៉ុណ្ណោះ Neymar ក៏បានបន្ថែមថា កាលដែលគេមកចូលរួមជាមួយ Barcelona ដោយចេញពីក្លិប Santos កាលពីឆ្នាំ ២០១៣  កីឡាករ Lionel Messi ក៏ធ្លាប់និយាយទៅកាន់គេថា៖ “ខ្ញុំនៅទីនេះដើម្បីជួយអ្នក”។ លើសពីនេះទៅទៀត Neymar ក៏បានប្រាប់ថា Messi តែងតែផ្តល់យោបល់ និងណែនាំថា កុំឱ្យមានភាពភ័យខ្លាច និងមិនត្រូវខ្មាសអៀនច្រើនជាមួយមិត្តរួមក្រុមឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

Neymar Jr និង Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]