យោងតាមសារពត៌មានបរទេសជាច្រើន បានចុះផ្សាយលើការបង្ហាញខ្លួនស្មាតហ្វូន ដែលបំពាក់ដោយសេនស័រកាម៉េរា 10X Lossless Zoom របស់ក្រុមហ៊ុន Oppo នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយ Mobile World Congress (MWC) 2019 នៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដោយក្នុងនោះក្រុមហ៊ុន Oppo បានដាក់បង្ហាញស្មាតហ្វូន ដ៏ពិសេសមួយគ្រឿងបង្អួតដល់ពិភពលោក។ អ្វីដែលជាចំណុចដែលធ្វើឲ្យ មនុស្យជាច្រើន​មានការ​ចាប់អារម្មណ៍ខ្លាំងនោះ គឺផ្នែកកាម៉េរាខាងក្រោយរបស់ទូរស័ព្ទប្រភេទថ្មីមួយគ្រឿងនេះវាមានសមត្ថភាពអាចធ្វើការ Zoom ឬ ពង្រីកបានដល់ទៅកម្រិត 10 ដង ដោយ​មិន​មានការប៉ះពាល់ដល់គុណភាពរូបភាព ដែលថតចេញមកឡើយ។

Mobile World Congress (MWC) 2019

ក្រុមហ៊ុនស្មាតហ្វូន Oppo ក៏បានប្រកាសថាស្មាតហ្វូន ដែលបំពាក់ដោយសេនស័រកាម៉េរា 10X Lossless Zoom ថ្មីមួយគ្រឿងនាពេលនេះ នឹង​ចាប់​ផ្ដើម​​ចូលខ្លួនក្នុងទីផ្សារនាពេលខាងមុខ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនគ្រាន់តែបានបង្ហាញការធ្វើតេស្ដ ទៅលើ​ម៉ូឌែល​ស្មាតហ្វូន​ជាគម្រូប៉ុណ្ណោះ ដូច្នេះស្មាតហ្វូនដែលដាក់ឲ្យសាកល្បងថតទាំងអស់នេះ គឺមិនទាន់ផលិតរួចរាល់ 100% ​នៅឡើយ​ទេ។

នៅក្នុងព្រឹត្តិការណ៍ MWC 2019 នោះ ម៉ូឌែលស្មាតហ្វូនដែលក្រុមហ៊ុន Oppo ដាក់ឲ្យសាកល្បងនោះបានបំពាក់ Case ពីលើជុំវិញមួយតួខ្លួនទូរសព្ទតែម្តង ដោយមិនធ្វើការបង្ហាញរូបរាងច្បាស់លាស់ ហើយថែម​ទាំង​បានបិទបាំងកាម៉េរាខាងមុខថែមទៀតផង ហាក់មិនចង់បង្ហាញនូវអ្វីដែលជារូបរាងពិតប្រាកដនៃគម្រោងម៉ូឌែលប្រភេទថ្មីនោះដែរ នៅពេលនោះដែរក្រុមហ៊ុនបានរៀបចំជារូបភាពទូទៅបែបសិម្បនិម្មិតជាអគារ និង សកម្មភាពទូទៅរបស់មនុស្សតូចៗ ដើម្បីឲ្យអ្នកចូលរួមទាំងអស់បានសាកល្បង ប្រើប្រាស់បច្ចេកវិទ្យា10X Lossless Zoomទៅលើរូបនិម្មិតទាំងនោះ ថាវាមានគុណភាពច្បាស់កម្រិតណា ជាមួយនឹងបច្ចេកវិទ្យាដ៏ថ្មីស្រឡាងមួយនេះដែរ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុន Oppo ក៏បានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលទូរស័ព្ទនេះដាក់ចេញ​លក់​ជាផ្លូវការនៅលើទីផ្សារនោះរូបភាពដែលថតចេញមក ក៏នៅមានគុណភាពដូចរូបភាពដែលថតចេញពីទូរសព្ទគម្រូតេស្តទាំងអស់នេះអញ្ចឹងដែរ ដោយគ្រាន់តែការការ​ឌីហ្សាញ​របស់ស្មាតហ្វូននេះ អាចនឹងមានការផ្លាស់ប្ដូរខ្លះៗតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត នៅលើទូរស័ព្ទគម្រូតេស្តនេះ គេឃើញមានបំពាក់ដោយសេនស័រកាម៉េរាក្រោយ 3 គ្រាប់ ដោយកាម៉េរាគោលមានទំហំ 48MP ហើយបន្ទាប់មក គឺជាកាម៉េរាប្រភេទ Ultra-Wide ដែលមានទំហំ 8MP និងចុងក្រោយ ជាសេនស័រកាម៉េរាដែលពិសេសជាងគេ គឺ​មាន​ទំហំ 12MP ប្រភេទ Telephoto អាចធ្វើការ Zoom បានដល់ទៅកម្រិត 10 ដងឯណោះ។ ដូច្នេះសូមលោកអ្នកមើលរូបភាពទូទៅបែបតូចៗ ចេញពីទូរស័ព្ទគម្រូតេស្តនេះទាំងអស់គ្នា ដូចខាងក្រោម៖ (ដាក់រូបភាព)។ ជាទូទៅក្រុមហ៊ុន Oppo នៅមិនទាន់ប្រាប់អំពីឈ្មោះរបស់ស្មាតហ្វូនមួយប្រភេទនេះនៅឡើយទេ ដោយគ្រាន់តែបានបញ្ជាក់ថា អាចនឹងត្រូវបានបង្ហាញខ្លួន នៅលើទីផ្សារក្នុងចន្លោះខែមេសា និងខែមិថុនា ឆ្នាំ 2019 ខាងមុខនេះផងដែរ។

តាមរយៈរូបភាពដែលថតចេញពីទូរស័ព្ទនេះ តើលោកអ្នកយល់ឃើញដូម្តេចដែរចំពោះគុណភាពដែលថតចេញពីសេនស័រកាម៉េរាបច្ចេកវិទ្យា 10X Lossless Zoom របស់ Oppo នៅពេលនេះ? ចាំមើលថារូបរាងទូរស័ព្ទពិតប្រាកដ ដែលផ្ទុកបច្ចេកវិទ្យាទំនើបនេះ មានរូបរាងដូម្តេចទៅ? ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ Page របស់ Oppo តាមរយៈ https://www.facebook.com/OPPOCAMBODIA/ 

ទូរស័ព្ទគម្រូតេស្ត
ការសាកល្បង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]