ភ្នំពេញ៖ នៅពេលនេះតារាចម្រៀងដ៏មានប្រជាប្រិយភាពលោកឆន សុវណ្ណរាជ បានធ្វើការបញ្ចេញបទចម្រៀង ដើម្បីត្រៀមសម្រាប់ចូលឆ្នាំខែ្មរខាងមុន ដែលបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត ជាមួយនឹងបទចម្រៀងថ្មីមួយនេះខ្លាំងតែម្តង។

ដោយក្នុងនោះបទថ្មីរបស់លោក មានចំណងជើងថា«បាក់ស្រិបៗ» ដែលMV និងចម្រៀងបានធ្វើឡើងយ៉ាងស៊ីគ្នា សាច់ភ្លេង ក៏ដូចជាអត្ថន័យទំនុកច្រៀងក៏ពិតជាល្អ និងប្លែកគួរឲ្យចាប់អារម្មណ៍តែម្តង។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ បទចម្រៀងថ្មីមួយនេះរបស់តារាប្រុសសម្លេងស្រទន់រូបនេះ ត្រូវបានគេដឹងថាជាការនិពន្ធរបស់តារាចម្រៀងស្រីរួមទ្រនំ អ្នកនាងពេជ្រ សោភា ដែលបានរៀបចំឡើង និពន្ធទំនុកច្រៀង និង Melody បានយ៉ាងល្អ គួរឲ្យសរសើរ។

ស្របពេលជាមួយគ្នានេះដែរ ក្រោយពីបានស្តាប់នូវចម្រៀងដ៏កន្រ្តាក់អារម្មណ៍ គួរឲ្យចង់រាំនៅពេលប៉ុន្មានខែខាងមុខនេះ មិនត្រឹមតែប៉ុណ្ណោះបទមួយនេះក៏ទទួលបានការកោតសរសើរ ពីបណ្តាអ្នកគាំទ្រជាច្រើន នៅលើបណ្តាញសង្គមផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

បទថ្មីរបស់ ឆន សុវណ្ណរាជ
បទថ្មីរបស់ ឆន សុវណ្ណរាជ
បទថ្មីរបស់ ឆន សុវណ្ណរាជ
ពេជ្រសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ