ភ្នំពេញ៖ អតីតកីឡាកររបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិ ច្រឹង ពលរដ្ឋ បានបាត់មុខពីលើវាលស្មៅអស់រយៈពេលយូរគួរសម ដោយសារបញ្ហារបួស។ មុនពេលទទួលរងបញ្ហារបួសនេះដែរ ច្រឹង ពលរដ្ឋ បានបង្ហាញទម្រង់លេងដ៏ទាក់ទាញ និងទទួលបានចំណាប់អារម្មណ៍ច្រើនពីអ្នកគាំទ្របាល់ទាត់ជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ច្រឹង ពលរដ្ឋ ថែមទាំងត្រូវបានក្លិបជើងឯកលីគកំពូលថៃ Buriram United ពេញចិត្ត និងចាប់អារម្មណ៍នាំយករូបគេទៅចូលរួមទៀតផង។

កីឡាករ ច្រឹង ពលរដ្ឋ

ប៉ុន្តែគួរឱ្យសោកស្តាយ ដោយសារពលរដ្ឋកំពុងមានបញ្ហារបួស ជាហេតុធ្វើឱ្យរូបគេពន្យារពេលសម្រាប់ការបង្ហាញខ្លួននៅក្លិប Buriram United។ ស្រាប់តែកាលពីម្សិលមិញនេះកីឡាករ ច្រឹង ពលរដ្ឋ បានបង្ហោះសារមួយនៅលើបណ្តាញសង្គមរបស់គេផ្ទាល់ថា៖ “ច្បាស់ការខ្ញុំនៅតែជាសមាជិកក្រុមបាល់ទាត់ BURIRAM UNITED ហើយខ្ញុំអាចនឹងចាកចេញពីប្រទេសកម្ពុជាក្នុងអំឡុងខែ មេសា រឺ ឧសភា តាមការជាក់ស្តែងពីរបួសរបស់ខ្ញុំបាទផ្ទាល់ ។

-ជាថ្មីម្តងទៀតសូមអរគុណដល់ពុកម៉ែ បងប្អូន និងអ្នកគាំទ្រទាំងអស់ដែលតែងតែសួរនាំ និងបារម្មណ័ពីរបួសខ្ញុំបាទ

ពីខ្ញុំបាទ ច្រឹង ពលរដ្ឋ”។ 

សាររបស់ពលរដ្ឋនៅលើហ្វេសប៊ុក
កីឡាករ ច្រឹង ពលរដ្ឋ កាលបង្ហាញខ្លួននៅក្លិប Buriram United

បន្ទាប់ពីពលរដ្ឋបានបង្ហោះសារច្បាស់ៗបែបនេះហើយ អ្នកគាំទ្រជាច្រើនបានចូលរួមលើកទឹកចិត្ត និងអបអរសាទរចំពោះជំហ៊ានបន្ទាប់របស់កីឡាកររូបនេះ។ 

គួរបញ្ជាក់ថា កាលពីពេលកន្លងមក ធ្លាប់មានពាក្យចចាមអារ៉ាមថាពលរដ្ឋត្រូវបាន Buriram ប្តូរចិត្តលែងចង់បានកីឡាកររូបនេះទៅហើយ ប៉ុន្តែគ្រប់យ៉ាងត្រូវបានកីឡាករពលរដ្ឋបកស្រាយច្បាស់លាស់រួចរាល់ហើយ។

ក្រុមការងារកីឡាខ្មែរឡូត សូមជូនពរដល់កីឡាករពលរដ្ឋឆាប់ជាពីរបួស និងជោគជ័យបន្ថែមទៀតក្នុងអាជីពបាល់ទាត់៕

កីឡាករ ច្រឹង ពលរដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]