កម្សាន្ត៖ ជាការពិត ការស្លៀកពាក់ មិនត្រឹមតែស្លៀកឲ្យតែខ្លួនឯងមើលនោះទេ តែក៏ត្រូវឲ្យអ្នកផ្សេងមើលដូចគ្នា ដូច្នេះវាជារឿងសំខាន់បំផុត ទៅលើរឿងតែងខ្លួន ពេលចេញទៅក្រៅម្តងៗ។

ជាក់ស្តែង ក៏មានមិត្តនារីមួយចំនួន បានគិតថា មនុស្សប្រុស ចួលចិត្តភាពស៊ិចស៊ី បញ្ចេញដើមទ្រូងទ្រលុកទ្រលន់ ឬខើចលើខើចក្រោម។ ប៉ុន្តែថ្ងៃនេះ បើអ្នកបានដឹងនោះ អ្នកប្រាកដជាភ្ញាក់ផ្អើល ដែលតាមការពិតទៅ ពួកគេ ចូលចិត្តមនុស្សស្រីស្លៀកពាក់បែបនេះសោះ៕

តោះទៅអានខាងក្រោម៖

១) សម្លៀកបំពាក់ អ្នកធ្វើការ៖ ការស្លៀកពាក់ឈុតធ្វើការ​មិនត្រឹមតែមើលទៅ ស្រស់ស្អាតទេ ថែមទាំងលេចចេញនូវភាពថ្នៃថ្នូរ បង្កប់ភាពឡូយឆាយទៀតផង។ ក្នុងនោះ អ្នកអាចបន្ថែមជាមួយនឹងស្បែកជើងងកែងបន្តិច ដើម្បីបង្កើនភាពទាក់ទាញ ក្នុងក្រសែភ្នែកមហាជន។ ជាពិសេស សម្រាប់មនុស្សប្រុស ពិតជាចូលចិត្ត ពេលនារីៗ ស្លៀកឈុតបែបនេះណាស់។

សម្លៀកបំពាក់ អ្នកធ្វើការ
សម្លៀកបំពាក់ អ្នកធ្វើការ

២) សម្លៀកបំពាក់ បែបចេញរាងតែអត់ស៊ិចស៊ីខ្លាំង៖ មនុស្សស្រីតែងតែយល់ច្រឡំថា មនុស្សប្រុសចូលចិត្ត មនុស្សស្រី ដែលបញ្ចេញរាងស៊ិចស៊ីខ្លាំង តែធាតុពិត មនុស្សប្រុស ចូលចិត្តឲ្យ ស្លៀកឈុតបែបធម្មតា តែឈុតនោះ លេចចេញនូវរាងខ្លះៗ មិនមែនបែបរលុងជ្រុលហួសហេតុពេកនោះទេ។ ជាពិសេស ប្រសិនបើមនុស្សស្រី មានរាងកាន់តែស្អាត កាន់តែលេចធ្លោ សម្រាប់មនុស្សប្រុសខ្លាំង។

សម្លៀកបំពាក់ បែបចេញរាងតែអត់ស៊ិចស៊ីខ្លាំង
សម្លៀកបំពាក់ បែបចេញរាងតែអត់ស៊ិចស៊ីខ្លាំង

៣) ឈុតសិស្សសាលា៖ តាមពិតមនុស្សស្រីភាគច្រើន ភ្លេចគិតលើចំណុចនេះ ដែលតាមការពិតទៅ មនុស្សប្រុស ពិតជាចង់ឃើញ មនុស្សស្រី ស្លៀកឈុតសិស្សសាលាណាស់ ព្រោះមើលទៅ សុភាព និងគូរឲ្យស្រលាញ់ជាទីបំផុត។

ឈុតសិស្សសាលា
ឈុតសិស្សសាលា

៤) អាវស តែបែបវែង៖ ភាគច្រើន ប្រិយមិត្តតែងតែឃើញ នៅក្នុងរឿងភាគ ឬខ្សែភាពយន្ត តួស្រី ចូលចិត្តពាក់អាវស តែបែបវែង ដល់ភ្លៅ។ ចំពោះ ការស្លៀកពាក់បែបនេះ មើលទៅមានភាពទាក់ទាញ ពីមនុស្សផ្ទុយភេទ ដោយសារតែ មើលឃើញ នូវជើងស្រឡូនស្អាត និងបង្កប់ភាពស៊ិចស៊ីតិចៗ។

អាវស តែបែបវែង
អាវស តែបែបវែង

៥) ឈុតគេង តែមិនមែនឈុតស្តើង​៖ ឈុតគេង កំពុងតែមានការពេញនិយមខ្លាំង ពីមនុស្សស្រីនាពេលបច្ចុប្បន្ន។ ក្នុងនោះ មនុស្សមួយចំនួន ក៏មានការយល់ច្រឡំថា ឈុតគេង ជាឈុតស្តើង មើលឆ្លុះសាច់ខ្ចី តែតាមពិតទៅ ឈុតគេង គេសម្តៅ លើឈុតខោអាវ ធម្មតាតែប៉ុណ្ណោះ។ ឈុតបែបនេះ ពិតជាគូរឲ្យក្នាញ់ណាស់ មើលទៅ ដូចជាក្មេងស្រីតូចម្នាក់ យ៉ាងដូច្នោះដែរ។

ឈុតគេង តែមិនមែនឈុតស្តើង​
ឈុតគេង តែមិនមែនឈុតស្តើង​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]