ថៃ៖ ប្រិយមិត្តប្រាកដាជាបានស្គាល់ហើយនូវ រឿងភាគថៃល្បីកក្រើករឿង «បុព្វេសន្និវាស» ដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់ប្រិយមិត្តគាំទ្រគ្រប់មជ្ឈដ្ឋានផងដែរ។

ទន្ទឹមនឹងខ្សែភាពយន្តមួយនេះទទួលបានជោគជ័យយ៉ាងពេញទំហឹងផងដែរ ស្រាប់តែកាលពីថ្មីៗនេះ តារាសម្តែងប្រុសស្រីកំពុងមានប្រជាប្រិយភាព តួឯកប្រុសស្រីក្នុងរឿង «បុព្វេសន្និវាស» លោក Pope Thanawat និងកញ្ញា Bella Ranee ទាំងពីរដួងនេះ បានចូលរួមនៅក្នុងកម្មវិធីមួយរបស់ Legend Siam Pattaya ដោយក្នុងនោះ អ្នកទាំងពីរក៏បានលើកយកនូវរឿង «ព្រហ្មលិខិត» ដែលជាវគ្គទី២នៃរឿង «បុព្វេសន្និវាស» មកនិយាយនៅក្នុងកិច្ចសម្ភាសន៍ផងដែរ។

ខាងក្រោមនេះជាកិច្ចសម្ភាសន៍របស់ Pope និង Bella ជាមួយអ្នកកាសែត៖

Bella: សម្រាប់វគ្គទី២នេះ អត្ថបទរឿងគឺអ្នកសរសេររឿងគាត់កំពុងតែសរសេរ។
អ្នកការសែត: តើផលិតករមានណាត់អ្នកទាំងពីរជួប សម្រាប់ការថតរឿងថ្មីនេះឬនៅ
Bella: នៅទេ។
អ្នកកាសែត: ចុះនាងមានប្រាប់កញ្ញាពីអ្វីខ្លះហើយឬនៅ?
Bella: នាងបានប្រាប់ខ្ញុំថា ខ្ញុំនឹងមានការងារ(Homework)ច្រើនដែលត្រូវធ្វើ សម្រាប់រឿងថ្មិនេះ។
Pope: ខ្ញុំមិនដឹងថា នៅពេលណា ទើបអត្ថបទរឿងសរសេរហើយនៅឡើយទេ។
អ្នកកាសែត: កាលពីវគ្គ១ពិតជាអស្ចារ្យណាស់ តើអ្នកមានអារម្មណ៍យ៉ាងណាដែរចំពោះវគ្គ២នេះ?
Bella: ខ្ញុំនឹងធ្វើឲ្យបានល្អបំផុតដើម្បីវា។
Pope: តួអង្គរបស់ខ្ញុំសម្រាប់វគ្គទី២នេះ នឹងក្មេងជាងវគ្គមុន។

យ៉ាងណាមិញ នៅក្នុងកិច្ចសម្ភាសន៍នេះផងដែរ តារាសម្តែងស្រី Bella ក៏បានបញ្ជាក់ផងដែរ រឿង«ព្រហ្មលិខិត» នេះនឹងត្រៀមចេញថតក្នុងពេលឆាប់ៗខាងមុខនេះហើយ៕

Pope និង Bella ក្នុងរឿង«បុព្វេសន្និវាស»
Pope និង Bella ក្នុងរឿង«បុព្វេសន្និវាស»
Pope និង Bella ក្នុងរឿង«បុព្វេសន្និវាស»
Pope និង Bella ក្នុងរឿង«បុព្វេសន្និវាស»
Pope និង Bella ក្នុងរឿង«បុព្វេសន្និវាស»
Pope និង Bella ក្នុងរឿង«បុព្វេសន្និវាស»
Pope Thanawat
Bella Ranee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]