អង់គ្លេស៖ ក្រោយពីក្លិប Leicester City បានសម្រេចបណ្តេញលោក Claude Puel ចេញពីតំណែងជាគ្រូបង្វឹករួច  បច្ចុប្បន្ននេះលោក Brendan Rodgers បានក្លាយជាគោលដៅទី១ ដែលក្លិបរហស្សនាមកញ្ជ្រោងខៀវមួយនេះកំពុងប្រមាញ់ចង់បាន។ នេះបើយោងតាមសារព័ត៌មាន The Sun បានចុះផ្សាយ។

លោក Brendan Rodgers
លោក Claude Puel

អតីតក្លិបម្ចាស់ជើងឯក Premier League រដូវកាល ២០១៥-១៦ មួយនេះ កំពុងដាក់គោលដៅកញ្ចប់លុយ ៦លានផោន ដើម្បីចរចាជាមួយក្លិប Celtic ក្នុងការនាំយកគ្រូបង្វឹករូបនេះមកកាន់ទឹកដីអង់គ្លេសក្រោយបញ្ចប់រដូវកាលនេះ។  

លោក Aiyawatt Srivaddhanaprapha នាយកក្លិប Leicester City បានសម្រេចចិត្តបណ្តេញលោក Claude Puel ចេញ  បន្ទាប់ពីដឹកនាំក្រុមមិនបានល្អ ដោយ៩ប្រកួតកន្លងមក ក្លិបឈ្នះបានតែមួយប្រកួតប៉ុណ្ណោះ។

លោក Aiyawatt Srivaddhanaprapha

ចំណែកលោក Brendan Rodgers វិញហាក់ដូចជាមានការស្ទាក់ស្ទើរចំពោះការចាកចេញពីក្លិបកំពូលរបស់ស្កុតលែនមកចូលរួមជាមួយក្លិបនៅអង់គ្លេស ស្របពេលដែលកិច្ចសន្យារបស់លោក Rodgers ជាមួយក្លិប Celtic នៅសល់សុពលភាពរយៈពេល ២ឆ្នាំទៀត។ 

គួរបញ្ជាក់ថា លោក Brenden Rodgers ធ្លាប់ដឹកនាំក្លិបធំៗនៅអង់គ្លេសផងដែរដូចជា Swensea City និង Liverpool ចាប់ពីឆ្នាំ ២០១០-២០១៥ មុននឹងសម្រេចចិត្តចូលរួមជាមួយក្លិប Celtic កាលពីឆ្នាំ ២០១៦៕

លោក Brendan Rodgers

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]