ភ្នំពេញ៖ កាលពីថ្មីៗនេះ ម្ចាស់ជ័យលាភី Cambodia Idol រដូវកាលទី២ ក៏ដូចជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឈិន ម៉ានិច្ច បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន ក្រោយពេលឃើញនាង បង្ហាញខ្លួនក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដោយបកស្រាយបទចម្រៀងជាភាសាចិន ដែលមានចំណងជើងថា “The Moon Represent My Heart” ពិតជាពីរោះ ស្ទើរតែស្លុងអារម្មណ៍។

យ៉ាងណាមិញ សម្រាប់បទចម្រៀងមួយបទ ជាភាសាចិននេះដែរ កញ្ញា ឈិន ម៉ានិច្ច ត្រូវអ្នកគាំទ្រលាន់មាត់សរសើរថានាងពិតជាច្រៀងបានល្អ និងច្បាស់ ដូចជាតារាចម្រៀងចិនយ៉ាងដូច្នេះដែរ។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្របានស្តាប់តារាចម្រៀងសម្លេងស្រទន់កញ្ញា ឈិន ម៉ានិច្ច ច្រៀងចម្រៀងជាភាសាចិនបែបនេះ ហើយអ្នកគាំទ្រពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា នាងអាចច្រៀងជាភាសាផ្សេងបានយ៉ាងពីរោះបែបនេះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ឈិន ម៉ានិច្ច
ឈិន ម៉ានិច្ច
ឈិន ម៉ានិច្ច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ម៉ានិច្ច