តារាចម្រៀងស្រីឈ​ជួរមុខ ដែលជាតារាស្រីធ្លាប់ប្រកាសមិនច្រៀងបទចម្រៀងចម្លងពីបរទេស កញ្ញា មាស​សុខសោភា​ នៅតែប្រកាន់គោល​ជំហរ​យ៉ាង​រឹងមាំរបស់ខ្លួន​ក្នុងគោលការណ៍លើស្ទួយវិស័យបទចម្រៀងខ្មែរ ហើយថ្មីៗនេះកញ្ញាបានបញ្ចប់​បេសកម្មនៃកម្មវិធីប្រកួតប្រជែងស្នាដៃតែងនិពន្ធថ្មី​ នោះគឺកម្មវិធី ​​​​"ស្នាដៃកូនខ្មែរសម្រាប់មាស​ សុខសោភា”​ ដោយមានការផ្សាយផ្ទាល់កម្មវិធីផ្តល់ជ័យលាភីជូនដល់បេក្ខជន​តាមរយៈស្ថានីយ៍ទូរទស្សន៍​ CTN ក្នុងនោះ
- ជ័យលាភីលេខ១បានទៅ បទព្រោះគេមនុស្សដំបូង​ និពន្ធដោយ បេក្ខជនមកពីខេត្តខេត្តកណ្តាល​ ងឿយ ប៊ុនរត្ន័ (Ah Roman)
- ជ័យលាភីលេខ២បានទៅ បទខ្ញុំកំពុងឈឺ​ និពន្ធដោយ បេក្ខជនរាជធានីភ្នំពេញ​​​ ឆុន​​ រ៉ាឆាត់ (Chhon Rachhat)
- ជ័យលាភីលេខ៣បានបទ ថ្ងៃជួបថ្ងៃព្រាត់ និពន្ធដោយបេក្ខជន​​​រាជធានី ភ្នំពេញ រិន ឆោមវីរៈ​ និង សំណាង ឧត្តម
- ជ័យលាភីលេខ៤បានបទ នៅក្រមំុមិនបានដើរលេង និពន្ធដោយបេក្ខជន​​រាជធានី ភ្នំពេញ​ គង់ សំអន
- ជ័យលាភីលេខ៥បានបទ​ លង់ស្នេហ៍អ្នកបាត់ដំបង​ និពន្ធដោយបេក្ខជន​​ខេត្ត​ពោធិ៍សាត់​ ស៊ឹម​ សុភ័ណ្ឌ

គួរ​រំលឹកផងដែរថា​ កម្មវិធីប្រកួតប្រជែងដែលឧបត្ថម្ភដោយ ទឹកភេសជ្ជៈជំនួយដល់សម្រស់ និងសុខភាព OLATTE នេះ​ គឺបានធ្វើឡើងតាំងពីខែតុលា ឆ្នាំ ២០១៨​ដោយបទចម្រៀងជាង ២០០បទ របស់បេក្ខជន​ ជិត២០០នាក់​ ដែលបានផ្ញើរមកកាន់កម្មវិធី ​ហើយបានជម្រុះ​បន្តបន្ទាប់រហូតដល់វគ្គ ៥បទចុងក្រោយនេះ។

1.បេក្ខជនខេត្តកណ្តាល​ ងឿយ ប៊ុនរត្ន័ (Ah Roman)
ម្ចាស់បទ​​ ព្រោះគេមនុស្សដំបូង

2.បេក្ខជនរាជធានី ភ្នំពេញ​​​ ឆុន​​ រ៉ាឆាត់ (Chhon Rachhat)
ម្ចាស់បទ ខ្ញុំកំពុងឈឺ

3. បេក្ខជន​​​រាជធានី ភ្នំពេញ រិន ឆោមវីរៈ​ និង សំណាង ឧត្តម
ម្ចាស់បទ ថ្ងៃជួបថ្ងៃព្រាត់

4.បេក្ខជន​​រាជធានី ភ្នំពេញ​ គង់ សំអន
ម្ចាស់បទ​ នៅក្រមំុមិនបានដើរលេង

5.បេក្ខជន​​ខេត្ត​ពោធិ៍សាត់​ ស៊ឹម​ សុភ័ណ្ឌ
ម្ចាស់បទ​ លង់ស្នេហ៍អ្នកបាត់ដំបង

កញ្ញា មាស​សុខសោភា
កញ្ញា មាស​សុខសោភា
កញ្ញា មាស​សុខសោភា ក្នុងកម្មវិធី ​​​​"ស្នាដៃកូនខ្មែរសម្រាប់មាស​ សុខសោភា”​
កញ្ញា មាស​សុខសោភា ក្នុងកម្មវិធី ​​​​"ស្នាដៃកូនខ្មែរសម្រាប់មាស​ សុខសោភា”​
កម្មវិធី ​​​​"ស្នាដៃកូនខ្មែរសម្រាប់មាស​ សុខសោភា”​
កញ្ញា មាស​សុខសោភា ក្នុងកម្មវិធី ​​​​"ស្នាដៃកូនខ្មែរសម្រាប់មាស​ សុខសោភា”​
កញ្ញា មាស​សុខសោភា ក្នុងកម្មវិធី ​​​​"ស្នាដៃកូនខ្មែរសម្រាប់មាស​ សុខសោភា”​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា