ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី និងលោក ប៊ីមូ បានបញ្ចេញបទចម្រៀងកន្ត្រាក់អារម្មណ៍មួយបទ សម្រាប់រាំលេងកម្សាន្ត ក្នុងពិធីចូលឆ្នាំខ្មែរ ដែលកាន់តែខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុននេះ។

ក្នុងនោះដែរ បទចម្រៀងមួយបទនោះមានចំណងជើងថា “រាំទយ” ដែលមានសាច់ភ្លេង និងអត្ថន័យ គួរឲ្យទាក់ទាញខ្លាំងមែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះ ចំពោះក្បាច់រាំនៃបទចម្រៀងនេះវិញ ក៏មិនអន់នោះដែរ។

យ៉ាងណាមិញ សម្រាប់បទចម្រៀងមួយបទនេះ ត្រូវបានអ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង ដោយមានការShareតៗគ្នាយ៉ាងច្រើនរាប់ពាន់ ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏បានបោះសម្តីថា បទចម្រៀងនេះអាចនឹងផ្ទុះដូចបទ “ចាក់ទឹកដូង” និងបទ “រាំស្កុប” ដែលចេញសម្រាប់ចូលឆ្នាំ កាលពីឆ្នាំមុនៗផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ តោះទស្សនាវីដេអូខាងក្រោម៖ 

យូរី និង ប៊ីមូ
យូរី និង ប៊ីមូ
បទ «រាំទយ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី