ភ្នំពេញ៖ កាលពីយប់មិញនេះ អតីតបេក្ខភាព The Voice Kid Cambodia ពីររដូវកាល ក៏ដូចជាអតីតកូនក្រុមរបស់កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា គឺកុមារា រ៉េត រ៉ែន និងកុមារី រ៉ន ចាន់ឌីន បានដឹកដៃគ្នាឡើងឆាកតន្ត្រីមួយ ធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើល និងរំភើបចិត្តមិនតិចនាក់នោះទេ។

យ៉ាងណាមិញ សម្រាប់ឆាកតន្ត្រីនេះផងដែរ អ្នកទាំងពីររិតតែធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក ដោយពួកគេមិនបានច្រៀងបទចម្រៀងឆ្លើយឆ្លងនោះទេ ក៏ប៉ុន្តែពួកគេបែរជាច្រៀងជាសម្លេងស្រីទាំងពីរនាក់ក្នុងបទតែមួយ ដែលទាំងនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។

ក្នុងនោះដែរ កុមារី រ៉ន ចាន់ឌីន និងកុមារា រ៉េត រ៉ែន បានយកបទចម្រៀងចំនួនពីរបទមានដូចជា “ខ្យល់ថ្ងូរ” និងបទ “ស្ទឹងសែនបារីស” មកច្រៀងរួមគ្នាផងដែរ។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលអតីតបេក្ខភាពទាំងពីរឡើងឆាកច្រៀងរូមគ្នាបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ការច្រៀងរួមគ្នាម្តងនេះ អ្នកទាំងពីរ ក៏ទទួលបានពាក្យសរសើរពីអ្នកគាំទ្រមិនតិចនាក់នោះដែរ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖ 

រ៉េត រ៉ែន
រ៉ន ចាន់ឌីន
រ៉េត រ៉ែន និង រ៉ន ចាន់ឌីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ន ចាន់ឌីន