អង់គ្លេស៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup ដែល Chelsea ចាញ់ Manchester City កាលពីយប់មិញនេះ មានរឿងមួយដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតគឺ ការបដិសេធមិនព្រមផ្លាស់ចេញរបស់អ្នកចាំទី Kepa របស់ Chelsea។

អ្នកចាំទី Kepa ធ្វើដៃជាសញ្ញាទៅកាន់គ្រូបង្វឹក

អ្នកចាំទី Arrizabagala បានបដិសេធមិនព្រមផ្លាស់ប្តូរចេញតាមការសម្រេចចិត្តរបស់គ្រូបង្វឹកឡើយ បន្ទាប់ពីលោក Sarri បានត្រៀមអ្នកចាំទីដៃទី២ Willy Caballero ឱ្យត្រៀមចូលជំនួសកីឡាករ Kepa ដែលទំនងប្រហែលជាមានបញ្ហារបួស។ ប៉ុន្តែបន្ទាប់ពីបានក្រុមគ្រូពេទ្យបានពិនិត្យរួចរាល់ និងបានចាកចេញពីទីលាននោះ ស្រាប់តែកីឡាករ Kepa បានធ្វើដៃជាសញ្ញា និងស្រែកប្រាប់បដិសេធមិនប្តូរចេញឡើយ។ ខណៈពេលនោះ លោក Jonathan Moss បានរត់ទៅបញ្ជាក់ជាមួយគ្រូបង្វឹករបស់ Chelsea មុននឹងបន្តការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។

លោក Sarri និងអ្នកចាំទី Caballero

គេសង្កេតឃើញលោក Maurizio Sarri ហាក់មានការក្តៅក្រហាយជាខ្លាំងអំពីបញ្ហានេះ ដោយបានដើរចេញពីទីលានទៀតផង។ ប៉ុន្តែក្រោយពីបញ្ចប់ការប្រកួត អ្នកចាត់ការរបស់ Chelsea រូបនេះ រួមនឹងអ្នកចាំទី Kepa បានបញ្ជាក់ថា នេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។

អ្នកចាត់ការសញ្ជាតិអ៊ីតាលីរបស់ Chelsea បានបញ្ជាក់ថា៖ “ខ្ញុំបានយល់ច្រឡំស្ថានការណ៍នាពេលនោះ ដោយគិតថា Kepa ទំនងត្រូវផ្លាស់ប្តូរចេញដោយសាររបួស ប៉ុន្តែពេលដែលក្រុមគ្រូពេទ្យបានមកដល់កៅអីបម្រុង ពួកគេបានបញ្ជាក់ថា Kepa មិនមានបញ្ហាអ្វីឡើយ និងអាចបន្តការប្រកួតបានជាធម្មតា”។ ដោយឡែកសម្រាប់អ្នកចាំទី Kepa ក៏បាននិយាយបែបនេះដូចគ្នា នៅពេលដែលការប្រកួតបញ្ចប់៕

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

លោក Maurizio Sarri
អ្នកចាំទី Kepa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]