អង់គ្លេស៖ ក្លិប Manchester City បានក្លាយជាជើងឯកពាន EFL Cup សាជាថ្មីម្តងទៀត ក្រោយឈ្នះក្រុមតោខៀវ Chelsea នៅវគ្គប៉េណាល់ទីកាត់សេចក្តីក្នុងលទ្ធផល ៣-៤។

ក្លិប Man City បានការពារជើងឯក EFL Cup របស់ខ្លួនបានសម្រេចទាំងលំបាកកាលពីយប់មិញ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ ១២០នាទីពេញទល់នឹង Chelsea ដោយគ្មានគ្រាប់បាល់កើតឡើង។  អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ការប្រកួតយប់មិញនេះគឺការប្រកែកគ្នារវាងគ្រូបង្វឹក Chelsea លោក Maurizio Sarri ជាមួយអ្នកចាំទី Arrizabalaga អំពីការផ្លាស់ចេញនៅពេលបញ្ចប់ម៉ោងថែម ១៥នាទីលើកទី២។ 

Manchester City ក្លាយជាម្ចាស់ជើងឯក EFL Cup 2019
ក្រុមតោខៀវ Chelsea

គ្រាប់បាល់១១ម៉ែត្រទាំង ៥គ្រាប់របស់ Chelsea ទទួលរ៉ាប់រងដោយកីឡាករ Jorginho, Azpilicueta, Emerson, David Luiz និង Eden Hazard ខណៈដែលអ្នកចាំទី Ederson របស់ Man City អាចសង្គ្រោះគ្រាប់បាល់របស់ Jorginho បាន និង David Luiz បានត្រឹមស៊ុតបុកបង្គោលទី។ 

ដោយឡែកគ្រាប់បាល់១១ម៉ែត្រទាំង ៥គ្រាប់របស់ Man City វិញ ស៊ុតបានសម្រេចដោយកីឡាករ Gundogan, Aguro, Silva និង Sterling ខណៈគ្រាប់បាល់របស់ Sane ត្រូវបានអ្នកចាំទី Kepa របស់ Chelsea សង្គ្រោះបានសម្រេច៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

Manchester City ក្លាយជាម្ចាស់ជើងឯក EFL Cup 2019
Manchester City ក្លាយជាម្ចាស់ជើងឯក EFL Cup 2019
Manchester City ក្លាយជាម្ចាស់ជើងឯក EFL Cup 2019

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]