ភ្នំពេញ៖ តារាចម្រៀងលោកសៅ ឧត្តម បានសម្រេចចិត្តលាភាពនៅលាវ ចូលរោងការជាមួយនឹងភរិយាដ៏មានរូបសម្រស់ស្រស់ស្អាត កាលពីពេលថ្មីៗនេះ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះស្ងាត់ៗស្រាប់តែទទួលបានដំណឹងល្អបែបនេះ។

ជាក់ស្តែងនៅក្នុងកម្មវិធីមង្គលរបស់តារាប្រុសរូបនេះ បានធ្វើការរៀបចំឡើងបានយ៉ាងល្អ កូនកម្លោះកូនក្រមុំបានរៀបចំស្លៀកពាក់ក្នុងឈុតប្រពៃណីយ៉ាងស្រស់សង្ហាសាកសមនឹងគ្នា ស្ទើរតែគ្រប់ឈុតនៅក្នុងកម្មវិធីតែម្តង។

ក្រោមកម្មវិធីដ៏អធិកអធមមួយនេះ បើងាកមកមើលភ្ញៀវកិត្តិយសវិញឃើញថា ពួកគេបាននាំគ្នាលេងខ្លួនយ៉ាងស្រស់សោភា បណ្តើរគ្នាជាគូ ដើម្បីនាំគ្នាចូលរួមអបអរដល់ថ្ងៃពិសេស របស់តារាប្រុសរូបនេះ ដែលធ្វើឡើងពោរពេញដោយស្នាមញញឹម និងក្តីសុខបំផុត។

ជាមួយគ្នានេះដែរ ភ្ញៀវកិត្តិយសដែលបានចូលរួម និងអ្នកគាំទ្រជិតឆ្ងាយ បាននាំគ្នាចូលរួមអបអរដល់លោកនិងភរិយា នៅក្នុងថ្ងៃជ័យដ៏មានន័យរបស់អ្នកទាំង២នេះផងដែរ៕

សូមទស្សនាទិដ្ឋភាពមង្គលការតារាប្រុសរូបនេះ យប់មិញ៖ 

លោកសៅ ឧត្តម និងភរិយា
លោកសៅ ឧត្តម និងភរិយា
លោកសៅ ឧត្តម និងភរិយា
ទិដ្ឋភាពមង្គលការសៅ ឧត្តម
ទិដ្ឋភាពមង្គលការសៅ ឧត្តម
ទិដ្ឋភាពមង្គលការសៅ ឧត្តម
ទិដ្ឋភាពមង្គលការសៅ ឧត្តម
ទិដ្ឋភាពមង្គលការសៅ ឧត្តម
ទិដ្ឋភាពមង្គលការសៅ ឧត្តម
ទិដ្ឋភាពមង្គលការសៅ ឧត្តម
ទិដ្ឋភាពមង្គលការសៅ ឧត្តម
ទិដ្ឋភាពមង្គលការសៅ ឧត្តម
ទិដ្ឋភាពមង្គលការសៅ ឧត្តម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សៅ ឧត្តម