ភ្នំពេញ៖ ដើម្បីអបអរសាទរខួប ១០ ឆ្នាំរបស់ Samsung Galaxy និងវត្តមានរបស់កំពូលស្មាតហ្វូនសាមសុង Galaxy S10|S10+ ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធដ៏ធំមួយនៅឯសណ្ឋាគារ ហ្គាឌិន ស៊ីធី ក្នុងទីក្រុងភ្នំពេញ ដោយមានការស្វាគមន៍ចូលរួមពីសំណាក់ដៃគូជំនួញ អាជីវករចែកចាយបន្ត និងដៃគូសហការផ្សេងៗជាច្រើនទៀតផងដែរ។

កម្មវិធីសម្ពោធសាមសុង Galaxy S10|S10+

Samsung Galaxy S10|S10+ គឺជាស្មាតហ្វូនដែលតំណាងឲ្យលក្ខណៈពិសេសរបស់ក្រុមហ៊ុនសាមសុង។ សាមសុង បាននឹងកំពុងបង្វែរពិភពលោកទាំងមូលទៅរកទិសដៅថ្មីពោរពេញទៅដោយក្តីសុបិន តាមរយៈការច្នៃប្រឌិតផលិតផល និងសេវាកម្មដែលមានគុណភាព និងការជឿទុកចិត្តបុគ្គលិកដែលមានទេពកោសល្យ និងការទទួលខុសត្រូវខ្ពស់ទាំងផ្នែកពាណិជ្ជកម្ម និងសកម្មភាពចូលរួមក្នុងសង្គម ក៏ដូចជាការសហការជាមួយដៃគូ និងអតិថិជនរបស់ខ្លួនផងដែរ។

ដោយទើបបានបង្ហាញខ្លួនលើកដំបូងបង្អស់ក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២០ កុម្ភៈ ឥឡូវនេះគឺដល់ពេលដែលអ្នកចែកចាយបន្តនៅកម្ពុជាបានឃើញនូវសាមសុង Galaxy S10|S10+ នេះដោយផ្ទាល់ភ្នែក ហើយត្រៀមខ្លួនសម្រាប់ការមកដល់ជាផ្លូវការរបស់ស្មាតហ្វូននេះ។

លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖

«យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងនៃការសម្ពោធជាផ្លូវការកំពូលស្មាតហ្វូនជំនាន់ថ្មីស៊េរី Samsung Galaxy S10| S10+ ប្រចាំឆ្នាំ 2019 នេះ និងខួប ១០ ឆ្នាំនៃការរវិវត្តបច្ចេកវិទ្យា និងភាពច្នៃប្រឌិតរបស់ Samsung Galaxy ផងដែរ»។
កម្មវិធីសម្ពោធសាមសុង Galaxy S10|S10+

Samsung GalaxyS10|S10+ មិនត្រឹមតែជាស្មាតហ្វូនធម្មតាមួយនោះទេ តែវាគឺជាផ្ទាំងកញ្ចក់ទូរទស្សន៍ដ៏ច្បាស់ត្រជាក់ភ្នែកមួយ ដោយសារតែវាមានអេក្រង់ទំហំធំភ្លឺ លាតពេញតួ ពេញភ្នែក ស្ទើរតែគ្មានគែម (Infinity-O Display) ថាមពលថ្មខ្លាំងអស្ចារ្យដែលអាចសាកឧបករណ៍ផ្សេងបានជាមួយ Wireless PowerShare កាមេរ៉ាលំដាប់អាជីព (Pro –Grade Camera) ហើយនឹងការដោះសោដោយសុវត្ថិភាពខ្ពស់ (Ultrasonic Fingerprint) និងមុខងារពិសេសៗជាច្រើនទៀត ដែលធ្វើឱ្យអ្នកគាំទ្រទាំងអស់មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទូរស័ព្ទសាមសុង Galaxy S10|S10+ គឺជានិយមន័យថ្មីមួយនៃពាក្យថាស្មាតហ្វូន ហើយមាននូវអ្វីៗទាំងអស់ដែលស្មាតហ្វូនត្រូវតែមាន។

លោក ទី ពន្លក ដែលជាអ្នកចែកចាយបានបង្ហាញចំណាប់អារម្មណ៍ថា៖ 

«ពេលខ្ញុំមើលវីដេអូ Galaxy S10|S10+ នេះហើយ ខ្ញុំចង់និយាយថាខ្ញុំមិនដែលមានអារម្មណ៍រំភើបបែបនេះទេ។ ខ្ញុំដឹងថាខ្ញុំនឹងត្រូវកុម្ម៉ង់ស្មាតហ្វូននេះច្រើនណាស់ ព្រោះនឹងមានអតិថិជនមកតម្រង់ជួរទិញស្មាតហ្វូននេះច្រើនកុះករនៅពេលវាមកដល់»។

ឆ្លៀតក្នុងឱកាសដ៏អស្ចារ្យនេះលោក Seungho Choi ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការ និងហាងភ្នាក់ងារចែកចាយរបស់សាមសុងទាំងអស់ដែលបានចូលរួម និងធ្វើឱ្យសាមសុងអាចឈរជើងមានវត្តមានមកដល់ពេលបច្ចុប្បន្ននេះ។

កម្មវិធីសម្ពោធសាមសុង Galaxy S10|S10+

គួររំលឹកផងដែរថា Samsung GalaxyS10|S10+ នឹងបើកឲ្យមានការកុម្ម៉ង់ទុកមុន(Pre-order) ចាប់ពីថ្ងៃទី ២៣ កុម្ភៈ រហូតដល់ ០៥ មីនា ២០១៩ ជាមួយជម្រើស ៣ ពណ៌ដ៏ទាក់ទាញ និងកាលីបគឺ ពណ៌ខ្មៅ ស និងបៃតង។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.samsungmobilepress.com ឬ http://news.samsung.com/galaxy ឬ www.samsung.com/galaxy ឬក៏ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 203 232 ៕

ទីតាំងសម្ពោធសាមសុង Galaxy S10|S10+
កម្មវិធីសម្ពោធសាមសុង Galaxy S10|S10+
កម្មវិធីសម្ពោធសាមសុង Galaxy S10|S10+
កម្មវិធីសម្ពោធសាមសុង Galaxy S10|S10+
កម្មវិធីសម្ពោធសាមសុង Galaxy S10|S10+
កម្មវិធីសម្ពោធសាមសុង Galaxy S10|S10+
កម្មវិធីសម្ពោធសាមសុង Galaxy S10|S10+

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]