អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola សង្ឃឹមថាក្រុមគូប្រជែងរួមក្រុមតែមួយ Manchester United នឹងអាចយកឈ្នះ Liverpool បាននារាត្រីថ្ងៃអាទិត្យនេះ។ ក្រុម Manchester City មានភារកិច្ចត្រូវជួបជាមួយក្រុមតោខៀវ Chelsea នាយប់នេះ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន EFL Cup វេលាម៉ោង ១១:៣០នាទីយប់នេះនាកីឡដ្ឋានជាតិអង់គ្លេស Wembly Stadium។

លោក Pep Guardiola បាននិយាយមុនការប្រកួតនេះថា៖ “វាជារឿងល្អមួយ បើសិនជាបិសាចក្រហមអាចឈ្នះការប្រកួតយប់នេះបាន។ ការមកដល់វគ្គផ្តាច់ព្រ័ត្រគឺជារឿងសំខាន់បំផុតសម្រាប់ពួកយើង។ សម្រាប់ពួកគេ (Liverpool, Man UTD) EFL អាចមិនសូវជាសំខាន់សម្រាប់ពួកគេ ព្រោះពួកគេធ្លាប់ឈ្នះពានរង្វាន់ជាច្រើនរួចទៅហើយ ប៉ុន្តែសម្រាប់ពួកយើង (Man City) មិនដូចគ្នាទេ”។

លោក Pep Guardiola

គួរបញ្ជាក់ថា បើសិនជា Manchester United អាចប្រកួតឈ្នះ Liverpool នាយប់នេះមែន នោះក្លិប Manchester City នឹងឡើងទៅកាន់ចំណាត់ថ្នាក់កំពូលតារាង EPL បណ្តោះអាសន្ន។ 

គួររម្លឹកថា គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ Manchester City មានគម្លាត ៧ពិន្ទុពីក្រុមហង្សក្រហម Liverpool ប៉ុន្តែមកដល់សប្តាហ៍ទី ២៧ នេះ Man City ឈរនៅកំពូលតារាងបណ្តោះអាសន្នរួចជាស្រេច ដោយត្រូវចាំអ៊ុតមើលលទ្ធផលរវាង Man UTD នឹង Liverpool នាយប់នេះ។

ចំណាត់ថ្នាក់ក្រុមកំពូលទាំង៦ នៅអង់គ្លេស

សូមបញ្ជាក់ថា ការប្រកួតរវាង Manchester United ជាមួយ Liverpool នឹងចាប់ផ្តើមនៅម៉ោង ៩:០៥នាទីយប់នេះ (ម៉ោងនៅកម្ពុជា) នាទឹកដីកីឡដ្ឋាន Old Trafford របស់បិសាចក្រហម៕

ការប្រកួតជើងទី១ រវាង Liverpool និង Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]