ភ្នំពេញ៖ ត្រឹមមួយរយៈពេលដ៏ខ្លី បទចម្រៀង«ម៉ាប់ៗ» របស់កញ្ញាឱក សុគន្ធកញ្ញា និងលោកនីកូ បានធ្វើឲ្យមហាជនជាច្រើនពេញចិត្តយ៉ាងខ្លាំង ដែលរាល់បទនីមួយៗរបស់ពួកគេ ទទួលបានការចាប់អារម្មណ៍អ្នកចូលទស្សនារាប់ម៉ឺននាក់ ត្រឹមរយៈពេលដ៏ខ្លី។

តែពេលនេះអ្វីដែលនប្រិយមិត្តទន្ទឹងរងចាំនោះគឺ ក្បាច់រាំរបស់ពួកគេ ដែលបានធ្វើការចេញជាសាធារណៈកាលពីពេលថ្មីៗនេះ ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ បទទាំង២នេះមានអត្ថន័យដូចៗគ្នា ទំនុកភ្លេងក៏សឹងតែស្រដៀងគ្នាទាំងស្រុង តែនៅពេលចេញក្បាច់រាំគឺខុសគ្នាទាំងស្រុងតែម្តង។

តាមរយៈក្បាច់រាំរបស់តារាចម្រៀងទាំង២នេះ ក៏មានអ្នកគាំទ្រខ្លះ ពេញចិត្តទាំង២ព្រោះមើលទៅស្ទាយ៍រាំរបស់ពួកគេ ពិតជាទាក់ទាញតែម្តង។ យ៉ាងណាមិញនៅក្នុងនោះក៏មានអ្នកខ្លះថាក្បាច់រាំសុគន្ធកញ្ញា ឡូយជាង រីឯខ្លះក៏ថាក្បាច់រាំ នីកូ ប្លែកជាងផងដែរ។

ក្រោយពីបានឃើញក្បាច់រាំដ៏ល្អៗរបស់តារាចម្រៀងដ៏ឆ្នើមទាំង២រូបនេះ បានធ្វើឲ្យអ្នកគាំទ្រពិបាកបែងចែកថាតារារូបណាមានក្បាច់រាំល្អជាង ព្រោះថាម្នាក់ៗសុទ្ធតែមានស្ទីលផ្សេងៗគ្នា។ ដូច្នោះប្រិយមិត្តទាំងអស់គ្នាជួយដាក់ពិន្ទុទៅមើល ថាតើតារារូបណាល្អជាង៕

ប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ក្បាច់រាំ«ម៉ាប់ៗ» របស់ឱក សុគន្ធកញ្ញា
ក្បាច់រាំ«ម៉ាប់ៗ» របស់ឱក សុគន្ធកញ្ញា
ក្បាច់រាំ«ម៉ាប់ៗ» របស់នីកូ
ក្បាច់រាំ«ម៉ាប់ៗ» របស់នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា